កម្លាំងសម្លេងតែ 30W តែSpeaker មួយនេះសម្លេងបុកងំល្អណាស់
Anker SoundCore Motion+

Anker SoundCore Motion+ - Review

            ការស្តាប់តន្ត្រី កាន់តែមានភាពស៊ីវីល័យជាងមុននាពេលបច្ចុប្បន្ន ងាយស្រួលជាងមុន ហើយក៏ពិរោះងំរណ្តំជាងមុនដែរ តាមរយះការប្រើប្រាស់ឧបករណ៏ជំនួយ ដើម្បីឲ្យការរស់នៅរបស់មនុស្សជាតិ​ កាន់តែមានភាពផ្អែមល្ហែម អន្លង់អន្លោច ការជួបជុំកាន់តែរីករាយ និងជិតស្និតបំផុត។បើក្រឡែកមើលក្នុងបណ្តាញសង្គមបច្ចុប្បន្ន និងភាពជាក់ស្តែង មនុស្សម្នាជាច្រើន កំពុងប្រើប្រាស់ Speaker ទុកដាក់តាមខ្លួន ក្នុងពេលដើរកំសាន្តតាមរមណីយ៏ដ្ឋាននានា ឬក៏ជួបជុំក្រុមគ្រួសារ មិត្តភក្តិ ដើម្បីញាំងបរិកាសជួបជុំ ឲ្យកាន់តែមានភាពសប្បាយរីករាយថែមមួយកំរឹតទៀត។ អស់លោកអ្នកប្រើបានដឹងហើយ តន្រ្តី គឹជាមួយនៃការរស់នៅរបស់យើង ហើយរាល់ការជួបជុំតែងតែមានតន្រ្តីកំដរ ដែលបានបង្ហាញថាការប្រើប្រាស់ Speaker ជារឿងមួយដែលយើងត្រូវគិត ថាតើ ប្រភេទ Speaker បែបណាដែលអ្នកគួរជ្រើសរើស​យកមកប្រើប្រាស់ហើយ ដោយក្តីពេញចិត្ត និងពុំស្តាយលុយនោះ។ ហេតុផល ដូចបានជម្រាបជូនខាងដើម ប្រសិនបើអ្នកជ្រើសរើសផលិតផល មិនបានត្រឹមត្រូវទេនោះ ពិតជាខាតបងប្រាក់កាស ពេលវេលា និងខកបំណងជាក់ជាមិនខាន តែប្រសិនបើមិនចង់ជួបបញ្ហាបែបនេះទេ មុននិងយើងសំរេចទីញ Speaker យកមកប្រើប្រាស់ អ្នកប្រើប្រាស់គួរមានចំនេះដឹងខ្លះៗ​ ពីចំនុចសំខាន់ៗរបស់វា កាន់តែប្រសើរ។

តើមានបញ្ហាអ្វីខ្លះ ប្រើសិនបើអ្នកប្រើប្រាស់ជ្រើសរើស មិនបានត្រឹមត្រូវទេនោះ ?

            ដើម្បីជាត្រីវិស័យក្នងការដោះស្រាយបញ្ហាឲ្យកាន់តែស៊ីជម្រៅ និងបានក្បោះក្បាយថែមទៀត អ្នកប្រើប្រាស់ត្រួវយល់ពីកត្តាចាំបាច់មួយចំនួនដែលអ្នកប្រើប្រាស់ មានតម្រូវការពេលទិញ Speaker មិនបានត្រឹមត្រូវនោះគឺទី១ ទាក់ទង់និងគុណភាពផលិតផល ប្រើមិនបានយូរប៉ុន្មានក៏ខូចថ្ម ភ្ជាប់ប្លូធូសលែងជាប់ និងគាំងមុខងារណាមួយជាដើម។មួយវិញទៀតថាមពលថ្ម ពុំសូវកាន់ ប្រើប្រាស់បានបន្តិចក៏អស់ថ្ម ការសាកថ្មវិញកាន់តែថាំចិត្តទៀត ពេលខ្លះត្រូវការប្រើប្រាស់បន្ទាន់សាក់ទុកច្រើនម៉ោង ហើយក៏នៅតែមិនអាចបំពេញតាមតម្រូវការបានដែរ។លើសពីនេះទៅទៀត Speaker ក៏ជាឧបករណ៏យ៉ាងពេញនិយមពេលដំណើរកំសាន្តផងដែរ អ្នកទាំងអស់គ្នាសាកស្រម៉ៃមើល ប្រសិនបើ​ Speaker ដែលលោកអ្នកប្រើនោះថាមពលថ្មខ្សោយ តើដំណើរកំសាន្តអ្នក យ៉ាងណាដែរ ពិតជាមិនសូវ រីករាយនោះទេ ព្រោះអារម្មណ៏ខ្ញុំ និងអ្នកពិតជាធ្លាប់ជួបមិនខាននោះ ដែលវាពិតជាសាំខ្លាំងណាស់សំរាប់យើង។

បើអ្នកកំពុងតែជួបបញ្ហាខាងលើមែននោះ អ្នកប្រើប្រាស់គួរសាកល្បងមកស្វែងយល់ពីប្រភេទ Speaker មួយនេះ ដែលបានដាច់ស្តុកយូរហើយ និងទើបតែមានស្តុកនោះទេ ហើយសល់ក៏មានចំនួនកំណត់ដែរ តោះ! មកដឹងពីសម្មត្ថភាពរបស់វា តើវាអាចជួយអ្វីខ្លះដល់អ្នកប្រើបាស់ ហើយមានមុខជាច្រើនក្នុងការបំពេញតាមតម្រូវការ បែបណា? ឈ្មោះរបស់វា Anker SoundCore Motion+។
Read a full review of TRIBIT StormBox Pro

Anker SoundCore Motion+

Technology: True Wireless Stereo, BassUpTM Technology, Hi-Fi Sound, Equalizer, Qualcomm aptx

Anker SoundCore Motion
រីករាយជាមួយនិងតន្រ្តីដែលអ្នកចូលចិត្ត ឥតដែនកំណត់

            ចំណុចពិសេសរបស់ផលិតផលនេះ វាមានកម្លាំងសម្លេងដល់ 30W ថ្មមានទំហំ 6700 mAh ដែលអាចប្រើប្រាស់បាន12ម៉ោង  មានបំពាក់បច្ចេកវិទ្យា EQ ដែលលោកអ្នកអាចប្តូរកម្រិតសម្លេងបានតាម ប្រភេទនៃបទចម្រៀង។ វាមានកម្រិតការពារទឹក  IPX7  ដែលអាចនៅក្នុងទឹកបានជម្រៅមួយម៉ែត្រក្នុងរយៈពេល 30 នាទី មិនទាន់អស់ទេនៅមានបច្ចេកវិទ្យាមួយចំនួនដែលលោកអ្នកត្រូវដឹងប្រភេទSpeakerនេះបានបំពាក់នូវបច្ចេកវិទ្យាTrue Wireless Stereoអាចភ្ជាប់Speakerបាន 2 ក្នុងពេលតែមួយ បច្ចេកវិទ្យា BassUpដែលបានកម្រិតបាស់បុកខ្លាំងនិង  Hi-Fi Sound  មានកម្រិតសម្លេងច្បាស់ល្អ សម្លេងកាន់តែពិរោះ។ មានកម្រិត Bluetooth 5.0 មានចម្ងាយពី Speaker ទៅទូរស័ព្ទប្រហែល10ម៉ែត្រ។ មួយវិញទៀតប្រភេទ Speaker មានទំហំ 10.12 x 3.11 x 3.19 Inches និងមានទម្ងន់  353.80g  តែប៉ុណ្ណោះ បើសិនជាយើងនិយាយពីរូបរាងរបស់វាវិញពិតជាមាន ភាពស្រស់ស្អាតខ្លាំងមែនទេន តូចល្មម ងាយស្រួលដាក់តាមខ្លួនក្នុងពេលដំណើរកំសាន្តផងដែរ។

           សូមបញ្ជាក់ផងដែរថា ផលិតផលនេះជាម៉ាករបស់ Anker ដែលជាម៉ាកដ៏ល្បីល្បាញជាសកល ហើយកំពុងពេញនិយមប្រើបា្រស់ខ្លាំងនៅប្រទេសកម្ពុជាយើង និងទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពល្អ រចនាម៉ូតទាន់សម័យ និងប្រើប្រាស់បានយូរទៀតផង។

           សរុបរួមមក វាពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ងាយស្រួលទាំងការប្រើប្រាស់នៅតាមផ្ទះ ទាំងការយកតាមខ្លួនផងដែរ។ ដូច្នេះការជ្រើសប្រភេទ Speaker មួយនេះគឺសាកសមបំផុតជាមួយការប្រើប្រាស់របស់លោកអ្នក។ លោកអ្នកអាចជាវផលិតផលនេះពីស្រលាញ់ស្មាតស្ត័រទាំង3សាខាបាន ព្រមទាំងផ្តល់ជូននូវសេវាដឹកជូនដោយមិនគិតថ្លៃ២៥ខេត្តក្រុង។ នៅមានចំណុចពិសេសមួយទៀត Speaker នេះក៏មានការធានាជាផ្លូវការជូនលោកអ្នករយៈពេល1ឆ្នាំពេញតែម្តងទៅលើគុណភាពនៃផលិតផល។
Click here to read a full review of 
Anker SoundCore Rave 160W