ផលិតផលអាមេរិកដែលមានតម្លៃធូរថ្លៃជាគេ តែសម្មត្ថភាពលើសពីតម្លៃ
SoundPeats Mac

SoundPeats Mac - Review

          ការស្តាប់តន្ត្រីជាភាព ពេញនិយមមួយដែលមនុស្សស្ទើរតែគ្រប់គ្នាទៅហើយបានជ្រើស រើសយកកាស មកធ្វើជាឧបករណ៏ជំនួយក្នុងការស្តាប់តន្ត្រី និង ជាការស្តាប់កំសាន្តដែនគ្មានដែនកំណត់។វាអាចជាផ្នែកមួយដែលជួយសម្រួលលោកអ្នកនូវបញ្ហាតានតឹងផ្សេងៗឬអាចជួយកាត់បន្ថយពីភាពអ៊ូអរពីខាងក្រៅ ដែលធ្វើឲ្យមានអារម្មណ៍លោកអ្នកមិនល្អផងដែរ។

         អ្នកអាចស្តាប់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង មិនថាពេលបើកបរ កំពុងធ្វើការ ដំណើរកំសាន្តផ្សេងៗ ការហាត់ប្រាណក៏ដោយពិតជាមានភាពងាយស្រួលមែនទែនដោយគ្រាន់តែពាក់កាស Bluetooth  តែប៉ុណ្ណោះ ណាមួយវាក៏គ្មានខ្សែរញ៉េរញ៉ៃផងដែលមិនផ្តល់ភាពស្មុគស្មាញច្រើនពេលយកមកប្រើប្រាស់ ឬធ្វើដំណើរចេញក្រៅម្តងៗឡើយ ។ការប្រើប្រាស់កាសទៀតសោធ ច្បាស់ណាស់អ្នកប្រើប្រាស់តែប្រាថ្នាប្រើរបស់ដែលមានគុណភាពល្អ ធន់ សម្លេងបុកបាសល្អ ប៉ុន្តែកត្តាមួយដែលធំ ក្នុងការសម្រេចចិត្តក្នុងទិញផលិតផលដែលមានគុណភាពល្អ ប្រើធន់នោះ គឺតម្លៃតែម្តង ព្រោះថាផលិតផលប្រេនដ៏ៗនីមួយៗតម្លៃមិនថោកនោះទេ ជាពិសេសផលិតផលប្រេនដ៏អាមេរិកនេះតែម្តង។ ដោយសារតែផលិតផលប្រេនដ៏នេះ មានតម្លៃថ្លៃបែបនេះហើយ ទើបការប្រើប្រាស់កាសមួយៗដែលល្អ លោកអ្នកប្រើប្រាស់មួយចំនួន ត្រូវការពេលវេលាក្នុងការសន្សំលុយ ក្នុងការទិញយកប្រើប្រាស់ តែបើសិនលោកអ្នក សាកក្រឡែកមកហាងស្រលាញ់វិញនោះលោកអ្នកនិងដឹងថា នៅហាងស្រលាញ់ មាន កាសមួយប្រភេទ ដែលជាផលិតផលអាមេរិកតែតម្លៃមិនដល់ 20$ ផង តែសម្មត្ថភាពលើសពីតម្លៃ នោះគឺប្រេនដ៏ដ៏ល្បីរបស់អាមេរិកSoundPeatsឈ្មោះ  SoundPeats Mac
Click here to read a full review of SoundPeats Watch1

SoundPeats Mac

សាកម្តងអាចប្រើប្រាស់បានរហូតដល់ ៧ម៉ោង និង៦០ម៉ោងជាមួយនិងប្រអប់សាកថ្មរបស់វា និងបំពាក់ដោយបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខាន (Noise Cancelling)បានយ៉ាងមានប្រសិទ្ធភាព។ 

SoundPeats Mac
សម្លេងច្បាស់ល្អទាំងការសន្ទនា និងស្តាប់ចម្រៀង. 

        ជាក់ស្តែងកាស SoundPeats Mac   ជាផលិតផលមួយដែលកំពុងតែពេញនិយមខ្លាំងនិងងាយស្រួលប្រើប្រាស់។ចំពោះកាសនេះផងដែរ  វាមានចំណុចពិសេសដូចជា អាចប្រើប្រាស់បាន 9ម៉ោង(អាស្រ័យតាមការប្រើប្រាស់) និងប្រើបាន60ម៉ោងចំពោះការប្រើប្រាស់ជាមួយប្រអប់ ដែលចំណាយពេលសាកថ្មត្រឹមតែ 3 .5 ម៉ោងតែប៉ុណ្ណោះ។ វាមានកម្រិត 
Bluetooth 5.0 មានន័យថាចម្ងាយពី ទូរស័ព្ទមកកាសបានប្រហែល10ម៉ែត្រ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតវាបានបំពាក់នៅអាវក្រោះការពារទឹក IPX7 ដែលអាចនៅក្នុងទឹកជម្រៅ1ម៉ែត្រក្នុងរយៈពេល30នាទី។ នៅមិនទាន់អស់ទេប្រភេទនេះបំពាក់នូវបច្ចេកវិទ្យា Noise Cancelling កាត់បន្ថយបាននូវសម្លេងអ៊ូរអរដែលរំខានពីខាងក្រៅបានយ៉ាងមានប្រសិទ្ធភាព។បើនិយាយពីរូបរាងវិញមិនធំពេក និងទម្ងន់ក៏មិនធ្ងន់ពេកដែរស្រាលល្មម តូចល្មម មិនពិបាកដាក់តាមខ្លួននោះទេឈប់ប្រើដាក់ចូលហោប៉ៅក៏បាន។ មុខងារនៅលើ កាសប្រភេទនេះពិសេសមែនទែន វាមានមុខងារបញ្ជាដោយការប៉ះ (Touch Control) គ្រប់គ្រងទៅលើការចាក់ចម្រៀង Call និង Support Voice Assistant ដែលមិនចាំបាច់យកដៃទៅប៉ះទូរស័ព្ទនោះទេ។ បើយើងនិយាយពីគុណភាពសម្លេងរបស់វាវិញ  គឺពិរោះរណ្តំតែម្តង។

        ផលិតផលម៉ាក SoundPeatsជាប្រេនដ៏ មួយដែលល្បីមានទទួលការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ជាច្រើននៅប្រទេសកម្ពុជាយើង ដែលទទួលស្គាល់ថា ជាផលិតផលមានគុណភាពខ្ពស់ សម្លេងបុកបាសពិរោះល្អ មិនថាការប្រើប្រាស់ក្នុងការសន្ទនា ឬ ស្តាប់ ចម្រៀងនោះទេ គឺសម្លេងច្បាស់ល្អ មានគុណសម្បត្តិច្រើនបើធៀបជាមួយតម្លៃគឺខុសគ្នាឆ្ងាយណាស់ ប្រភេទនេះវាមានតម្លៃត្រឹមតែ 19$ ប៉ុណ្ណោះ។​ 

        គួរបញ្ជាក់ផងដែរថា ផលិតផលនេះពិតជាអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកប្រើប្រាស់ដែលវាមានតម្លៃសមរម្យមែនទែន។ លោកអ្នកប្រើប្រាស់ ក្នុងការសម្រេចចិត្តទិញ ពិតជាមិនខុសបំណងនោះទេ ក្នុងការជ្រើរើសប្រភេទមួយនេះ។ចំពោះប្រភេទកាសនេះក៏មានការធានាជូនជាផ្លូវការពីហាងស្រលាញ់ស្មាតស្ត័រ ១ឆ្នាំពេញផងដែរ។ ចំណាយលុយតិច ទទួលបានផលិតផលល្អ ប្រើប្រាស់ធន់ បានយូរថែមទៀតផងនោះគឺ ប្រើកាស SoundPeats Mac នេះតែម្តង។
Check here to read a full review of 
SoundPeats TrueAir Gaming