កាសជំនាន់ចុងក្រោយរបស់ Earfun សម្លេងបុកងំល្អ ហើយលេងGame មិន Delay ទៀតតម្លៃសមរម្យទៀត
EarFun Free 2

EarFun Free 2 - The Latest EarFun Earbud

ការវិវត្តន៏ឥតឈប់ឈរនៃបច្ចេកវិទ្យា កាន់តែជឿនលឿនតម្រូវការនៃការប្រើប្រាស់គ្រឿងអេឡិចត្រូនិចកាន់តែពេញនិយម ក្នុងន័យជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឲ្យកាន់តែមានភាពរីកចំរើន និងភាពសប្បាយរីករាយប្រចាំថ្ងៃផងដែរ។

EarFun Free 2

        បើលោកអ្នកងាកមកចាប់អារម្មណ៏ ពីសកម្មភាពប្រចាំថ្ងៃរបស់អ្នកវិញ តើអ្នកមានចាប់អារម្មណ៏ទេ ថាជារៀងរាល់ថ្ងៃ អ្នកចូលចិត្តកំសាន្តតាមរូបភាពណាខ្លះ ការស្តាប់ចំរៀងតាម រយះ Speaker ឬស្តាប់ចំរៀងតាមកាសតែប្រសិនបើ អ្នកនិយមការស្តាប់ ចម្រៀងតាមកាស ច្បាស់ណាស់ អ្នកត្រូវការកាសមួយដែលមានសម្លេងបុកងំល្អ ស្រូបសម្លេងបានច្បាស់ល្អពេលសន្ទនា ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអាចលេងGame បានតែម្តង។ បើនិយាយពីប្រភេទកាសដែលមានលក់នៅក្នុងទីផ្សារបច្ចុប្បន្ន ក៏មានច្រើនផងដែរ អាចនិងពិបាកក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសប្រភេទកាស ដែលអ្នកពេញចិត្ត តែប្រសិនបើអ្នកបានស្គាល់ប្រភេទកាស ហើយលោកអ្នកច្បាស់ណាស់ពិតជាពេញចិត្តខ្លាំងមិនខាននោះទេ ព្រោះវាមានសម្មត្ថភាពមិនធម្មតាឡើយនោះគឺ EarFun Free2 តើកាសនេះមានអ្វីពិសេស សូមមកធ្វើការស្វែងយល់ទាំងអស់គ្នា !

EarFun Free 2

       ត្រូវបានផលិតចេញមកយ៉ាងយកចិត្តទុកដាក់ខ្ពស់ ពីរូបរាង និងសម្មត្ថភាពស្តង់ដានោះ EarFun Free2 គឺជាកំពូលកាសជំនាន់ចុងក្រោយរបស់ EarFunសម្លេងបុកងំពិរោះល្អ ដែលមានបំពាក់ដោយបច្ចេកវិទ្យា Qualcomm® aptX™ ធ្វើសម្លេងកាន់តែខ្លាំង និងធ្ងន់ល្អ ហើយអាចកំដរលោកអ្នកបានរហូតដល់ទៅ 30h ជាមួយនិងប្រអប់សាកថ្មរបស់វា ហើយសាកមួយពេញអាចប្រើប្រាស់បាន 7h ឯណោះ។ មួយវិញទៀត ចំពោះកាសនេះ ផងដែរមានMics ចំនួន4គ្រាប់ធ្វើឲ្យការសន្ទនា ច្បាស់ ស្រូបសម្លេងបានល្អ និងគ្មានការរំខាន។ ចំពោះកាសនេះ ផងដែរ លោកអ្នកអាចធ្វើការសាកថ្មដោយប្រើខ្សែ Type-C និងសាកតាមរយះ Wireless Charging បានទៀតផង។​ អ្វីដែលពិសេសជាងនេះទៅទៀត  មិនត្រឹមតែជាប្រភេទកាសដែលអាចស្តាប់ចម្រៀងសម្លេងបុកងំពិរោះល្អ ប៉ុណ្ណោះទេ កាសនេះ ក៏មានមុខងារយ៉ាងសំខាន់ក្នុងការលេងGame បានដោយមិនមានការ ពន្យាពេល(Delay)ក្នុងពេលលេងGame ឡើយ(Low Latency Mode)ដែលលោកអ្នកចំនេញច្រើន ប្រសិន បើអ្នកមាន កាស ប្រភេទនេះ នៅក្នុងដៃ លោកអ្នកនិងលេងអផ្សុកទៀតហើយ។ លើសពីនេះទៅទៀត ប្រភេទកាសនេះ ផងដែរ ក៏មានមុខងារសំខាន់ ក្នុងការកាត់បន្ថយនូវសម្លេងរំខាន (Qualcomm cVc 8.0 Noise Cancelling) បានយ៉ាងល្អផងដែរ។ ចំនែកឯវិមាត្រកាសនេះវិញមានទំហំត្រឹមតែ 66​39 x 29mm និងទម្ងន់ត្រឹមតែ 48g ប៉ុណ្ណោះ​។
Click to read the full review of TRIBIT Quite Plus BTH100

EarFun Free 2

             គួរបញ្ជាក់ផងដែរថា សម្រាប់កាសនេះផងដែរ ជាផលិតផលអាមេរិក ម៉ាក EarFun ដែលត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពល្អ ស្តង់ដាខ្ពស់ មានគុណភាពល្អ ធន់ និងការប្រើប្រាស់ ព្រមទាំងមានការធានាត្រឹមត្រូវផងដែរ។
          សរុបមកតាមការបកស្រាយខាងលើបញ្ជាក់ថាកាស EarFun Free2 ជាប្រភេទកាសដែលមានសម្មត្ថភាពអាចបំពេញនូវសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់មិនឲ្យខកបំណងនោះទេ ទាំងគុណភាពរបស់ វា សម្លេងបុកងំល្អ ប្រើប្រាស់ធន់ ទាំងកាសស្តាប់ និងសន្ទនា បានច្បាស់ល្អ មិនតែប៉ុណ្ណោះអាចលេង GameបានដោយមិនDelay ទៀតផង ។ អ្វីដែលពិសេសជាងនេះទៅទៀត លោកអ្នកក៏អាចរកជាវផលិត ផលនេះបាននៅហាងស្រលាញ់ស្មាតស្ត័រទាំង៣ សាខាបាន ព្រមទាំងមានការធានាជាផ្លូវការ ១ឆ្នាំពេញផងដែរ។
Click here to read the full review of TRONSMART Apollo Air Stereo Plus Hybrid ANC