Gaming Mouse ដែលសាកសមបំផុតសម្រាប់ Gamer
ANKER Basic Gaming Mouse

Gaming mouse that suitable for every gamer - ANKER Basic Gaming Mouse

ការរីកចំរើន និងការបំពេញនូវតម្រូវការផ្នែកបច្ចេកវិទ្យា ជាពិសេសតម្រូវការផ្នែកគ្រឿងអេឡិចត្រូនិច ដែលអ្នកប្រើប្រាស់មានតម្រូវការជាចាំបាច់ក្នុងការប្រើប្រាស់ជាប្រចាំ ក្នុងការពន្លឿននូវការងារការបង្កើននូវផលិតភាពការងារជាពិសេសគឺការកំសាន្តនេះតែម្តងឧទាហរណ៏ ទៅលើការលេង Game

ប្រសិនជាអ្នកក្រឡែកមកមើលការកំសាន្តតាមរយះការលេង Game អ្នកលេងភាគច្រើនពិតជាមានតម្រូវការនូវគ្រឿងអេឡិចត្រូនិចបន្ថែមក្នុងការបង្កឲ្យ មានភាពងាយស្រួលក្នុងការលេង ហើយអាចលេងបានល្អទៀតនេះ គឺអ្នកលេង Gameត្រូវការឧបករណ៏មួយចំនួនក្នុងការលេងមានកុំព្យូទ័រ Mouse Pad, KeyboardជាពិសេសនោះគឺGaming Mouse តែម្តងដែលអ្នកលេងត្រូវជ្រើសរើសនូវប្រភេទMouseណាដែលងាយស្រួលក្នុងការ(Control)និងមានមុខងារច្រើនយ៉ាងក្នុងការបត់បែនឲ្យត្រូវតាមកាល:ទេស:នៃប្រភេទ Game ផងដែរ។      

          យ៉ាងណាមិញ ចំពោះប្រភេទ  Gaming Mouse នេះផងដែរ ក្នុងទីផ្សារបច្ចុប្បន្នក៏មានច្រើនណាស់ដែលអាចនិងមានការពិបាកក្នុងការជ្រើសរើសមកប្រើប្រាស់ឲ្យបានសមបំណបង ប្រសិនជាអ្នកមិនដឹង ឬមិនស្គាល់ម៉ាកផលិតផលត្រឹមត្រូវទេ អាចនិងទិញមកខុស ខាតបង់ប្រាក់កាសមិនខាន។

ANKER Basic Gaming Mouse

ដើម្បីដោះសា្រយបញ្ហាខាងលើ ថ្មីៗនេះក្រុមហ៊ុនយក្សយីហោល្បី Anker បានចេញនូវប្រភេទ Gaming Mouse មួយប្រភេទសម្រាប់អ្នកដែលនិយមលេងGame មិនឲ្យខកបំណងឡើង ចង់ដឹងថាGaming Mouse នេះមានអ្វីពិសេស សូមធ្វើការស្វែងយល់ទាំងអស់គ្នា!  

ត្រូវបានរចនាម៉ូដឡើងជាពិសេស និងរូបរាងដ៏ទាក់ទាញ Gaming Mouse នេះត្រូវបានផលិតឡើងរំលេចទៅដោយភ្លើង RGB16.8 million អាចធ្វើការផ្លាស់ប្តូរបាន (Custom) បាន 4ទំរង់ពណ៏ (Modes)រួមមាន: Colorful streaming /Wave/Chameleon/Round Trip ដែលលក្ខណស្រស់ស្អាតបំផុត ចំណែកប្រភេទខ្សែទៀតសោធ មានភាពរឹងមាំ ជាប្រភេទខ្សែនីឡុន(Nylon)​ ស្វិត ធន់ ក្នុងការបត់បែន និងប្រើប្រាស់បានយូរ។ចំណែកផ្ទៃខាងក្រៅនៃ Gaming Mouse នេះវិញមានពណ៏ខ្មៅ មានប៊ូតុង ៤សំខាន់ៗ រូមមាន ប៊ូតុង DPI Switch, Scroll Wheel, និងផ្នែកគៀន Mouse មាន Next និង Previous Page
Click here to read the full review of 
Keyboard iCLEVER Tri-Folding Wireless Keyboard IC-BK05

ANKER Basic Gaming Mouse

សម្រាប់ DPI Switch គឺជាប៊ូតុងយ៉ាងសំខាន់ក្នុងការកំណត់នូវល្បឿនMouse ឲ្យដើរលឿន ឬយឺត ដែលលោកអ្នកអាចកំណត់បានចន្លោះពី 800, 1600, 2400, 3200, 4800, និង 6400 DPI តាមសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់បានងាយស្រួលងាកឆ្វេង ងាកស្តាំង ឡើងលើ ចុះក្រោម ឧទាហរណ៏ប្រភេទ Game បាញ់គ្នាជាដើម ដែលយើងត្រូវការវាជាចាំបាច់។ រីឯ Scroll Wheel លោកអ្នកអាចបញ្ជាបានយ៉ាងស្រួល(Smoothly) ចំនែកផ្នែកគៀនលោកអ្នកអាចធ្វើការផ្លាស់ប្តូរបានយ៉ាងនូវ Next or Previous Page បានទៀតផង។ មួយវិញទៀត សម្រាប់ Mouseនេះផងដែរ មានទំហំតែ 126 x 75 x 42mm និង ទំងន់ត្រឹមតែ 101g ប៉ុណ្ណោះ ស្រស់ស្អាត ងាយក្នុងការប្រើប្រាស់ និងយកតាមខ្លួនផងដែរ។

ANKER Basic Gaming Mouse

        គួរបញ្ជាក់ផងដែរថា សម្រាប់ Gaming Mouse នេះជាផលិតផលអាមេរិក ម៉ាកAnker ដែលជាផលិតផលដែលកំពុងពេញនិយមប្រើប្រាស់ជុំវិញពិភពលោក ជាពិសេសប្រភេទកម្ពុជាយើង ថាជាផលិតផលដែលមានគុណភាពល្អ មានស្តង់ដាខ្ពស់ ធន់ ក្នុងការប្រើប្រាស់ផងដែរ។

ជារួមមក សម្រាប់លោកអ្នកដែលនិយមក្នុងការលេង Game​ ប្រភេទGaming Mouse មួយនេះគឺសាកសមបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃ មានបំពាក់ដោយភ្លើង RGB យ៉ាងស្រស់ស្អាត អាចកំនត់នូវល្បឿនGameបាន ភ្ជាប់មកជាមួយនូវប្រភេទខ្សែរឹងមាំ ធន់ ក្នុងការប្រើប្រាស់ផងដែរ។ អ្វីដែលពិសេសនោះលោកអ្នកក៏អាចរកទិញបានពីហាងស្រលាញ់ស្មាតស្ត័រ ទាំង៣សាខា និងមានការធានាជាផ្លូវការពីស្រលាញ់រយះពេល១ឆ្នាំពេញផងដែរ។
Click here to Check Out an Awesome Keyboard that can use on 
iOS, Android, Window