Bluetooth Keyboard ដែលអាចភ្ជាប់បាន 3 ឧបករណ៍
iClever Multi-Device Connection Rechargeable Slim Keyboard

iClever Bluetooth Keyboard - Review

           ក្នុងសម័យបច្ចេកវិទ្យា ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចក្នុងការចូលរួមចំនែកបង្កើនភាពងាយស្រួល និងផលិតភាពការងារប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើងនោះ យើងក៏បានដឹងហើយថាការប្រើប្រាស់កុំព្យូទ័រ ក្នុងការពន្លឿនការងារឲ្យកាន់តែរហ័សជាងមុន ត្រូវបានគេផលិតមកជាមួយនូវ Keyboard ដើម្បីផ្តល់ភាពងាយស្រួល និងរហ័ស។ ចំនែកឯ Smart Phone, Tablet ពុំត្រូវបានផលិតផលមកជាមួយនូវ Keyboard ឡើយ ដូចនេះហើយបានជារាល់ការងារដែលត្រូវធ្វើតាមរយះគ្រឿងអេឡិចត្រូនិចទាំងនេះការងារមិនសូវជាប្រសើរ និងរហ័សឡើយ ហេតុនេះហើយទើបបានជាគេផលិតផលនូវ Keyboard សំរាប់ប្រើប្រាស់ជាមួយនិង Smart Phone, Tablet ដើម្បីការផ្តល់ភាពងាយស្រួល និងការងាររហ័សជាងមុន។

           បើអ្នកសង្កេតមើល Keyboard ដែលចរាចរណ៏លក់នៅលើទីផ្សារបច្ចុប្បន្នមានច្រើនម៉ូដ ច្រើនស៊េរីមែនទែន អាចនិងពិបាកជ្រើសរើស ប្រសិនបើអ្នកមិនស្គាល់ម៉ាក និងគុណភាពច្បាស់លាស់ អាចទិញមកប្រើប្រាស់ជួបហានីយភ័យ ខាតបង់ប្រាក់កាស ហើយប្រើមិនកើតដូចអ្វីដែលអ្នកប្រើរំពឹងទុក ដូច្នេះ មុននិងសម្រេចចិត្តទិញគួរតែគិត និងយល់ពីម៉ាក និងគុណភាពផលិតផលផង កាន់តែប្រសើរ។

iClever Bluetooth Keyboard

តើមានបញ្ហាអ្វីខ្លះ ប្រើសិនបើអ្នកប្រើប្រាស់ជ្រើសរើស Keyboard មិនបានត្រឹមត្រូវនោះ?

            ជាការពិតណាស់ មិនថាផលិតផលប្រើប្រាស់ប្រភេទអ្វីនោះទេ ប្រសិនបើ អ្នកចង់ប្រើហើយមិនស្តាយលុយនោះ អ្នកគួរមានចំនេះដឹងខ្លះៗ​ទាក់ទងនិងផលិតផលនោះជាមុនសិន ដើម្បីចៀសវាងទិញហើយ មានអារម្មណ៏ថាមិនសមស្របនិងតម្លៃសោះ ដែលនេះជាចំនុចសំខាន់មួយ ដែលអ្នកប្រើប្រាស់ត្រូវដឹង មុនទិញយកមកប្រើប្រាស់។ យ៉ាងណាមិញ Keyboard ដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃក៏ដូចគ្នា បើសិនកំពុងតែរវល់និងការងារផង បែរជាគាំង Keyboard គំាងគ្រាប់ Key ណាមួយ ប្រើមិនទាន់បានមួយខែផង ខូច ហើយពុំមានធានាត្រឹមត្រូវទៀតនោះ ច្បាស់ជាចោលលុយហើយ ចង់ ឬមិនចង់ អ្នកនិងស្វែងរកផលិតផលថ្មីទៀត ប្រសិនការសម្រចចិត្តទិញខុសទៀតអ្នកនិងជួបបញ្ហាដូចលើកទី១ មិនខាន។

            បើសិនជាអ្នកទាំងអស់គ្នា កំពុងតែជួបបញ្ហានេះ ថ្ងៃនេះសូមក្រឡេកមកមើលប្រភេទ Keyboard មួយនេះដែលមានមុខងារយ៉ាងពិសេសសំរាប់អ្នកដែល ធ្វើការនៅក្នុងការិយាល័យ សំរាប់វាយឯកសារ ផ្ញើរសារផ្សេងៗ ឬសរសេរអត្ថបទការងារជាដើម ត្រូវបានរចនាជាពិសេសឡើង សំរាប់អ្នកដែលប្រើប្រព័ន្ធប្រតិបត្តិការទាំងពីរមាន iOS និងAndroid តើវាមានលក្ខណះពិសេស់អ្វីខ្លះ ដែលអ្នកប្រើប្រាស់គួរតែដឹងអំពីប្រភេទ Keyboard មួយនេះប្រភេទ Keyboard របស់ iClever ឈ្មោះរបស់វា Multi-Device Connection Rechargeable Slim Keyboard Included Keyboard Protector 

           ចំពោះ iClever Bluetooth Keyboard នេះផងដែរ វាបានភ្ជាប់មកនូវកំរឹតភ្ជាប់Bluetooth បានដល់ទៅ ប្រវែងលើពី ១០ម៉ែត្រ Keyboard នេះត្រូវបានផលិតផលឡើងជាពិសេសសំរាប់អ្នកដែលត្រូវការវា ជាច្រើនម៉ោងក្នុងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដោយចំណាយពេលសាកថ្មត្រឹមតែ ២ម៉ោងសោះ អាចប្រើប្រាស់បានរហូតដល់ទៅ ៩០ម៉ោងឯណោះ ពិតជាមិនសរសើរមិនបានពីគុណភាពថ្មរបស់វា មានទំងន់ត្រឹមតែ ៥២១.៦៣ក្រាម សាកសមបំផុតសំរាប់ប្រើប្រាស់ដែលងាយស្រួលក្នុងការទុកដាក់តាមខ្លួន សំរាប់បំពេញការងារ បានតាមកន្លែងនានា ដូចជាហាងកាហ្វេ សាលារៀន ជាដើម។មួយវិញទៀត ចំពោះឧបករណ៏មួយនេះ គឹអាចប្រើបា្រស់បានជាមួយប្រតិបត្តិការទាំងពីរ iOS,​ Android,  Window, Mac, OS រួមមាន iPhone, iPad, Samsung, Tablet..ជាដើម ក្នុងការផ្តល់ភាពងាយស្រួល និងបំពេញតម្រូវប្រចាំថ្ងៃរបស់អ្នកប្រើកាន់តែប្រសើរឡើងជាងមុន ព្រមជាមួយគុណភាពស្តង់ដាររបស់អាមេរិកផងដែរ។

iClever Bluetooth Keyboard

           សូមបញ្ជាក់ផងដែរថា ផលិតផលនេះជាម៉ាករបស់ iClever និងជាម៉ាកដ៏ល្បីល្បាញ ព្រមទាំងទទួលស្គាល់ជាសកល ហើយកំពុងពេញនិយមប្រើបា្រស់ខ្លាំងនៅប្រទេសកម្ពុជាយើង និងជាផលិតផលដែលមានគុណភាពល្អ រចនាម៉ូតទាន់សម័យ និងប្រើប្រាស់បានយូរទៀតផង ព្រមទាំងមានការធានាត្រឹមត្រូវទៀតផង។

            សរុបរួមមក វាពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ងាយស្រួលទាំងការប្រើប្រាស់នៅតាមផ្ទះ ទាំងការយកតាមខ្លួនផងដែរ។ ដូច្នេះការជ្រើសប្រភេទ Keyboard មួយនេះគឺសាកសមបំផុតជាមួយការប្រើប្រាស់របស់លោកអ្នក ក្នុងការបំពេញសេចក្តីត្រូវការរបស់លោកអ្នក​ប្រចាំថ្ងៃ។ ប្រសើរជាងនេះទៅទៀត និងងាយទៀតនោះ លោកអ្នកអាចជាវផលិតផលនេះពីស្រលាញ់ស្មាតស្ត័រទាំង3សាខានិងតាម SROLANH App។ នៅមានចំណុចពិសេសមួយទៀត iClever Bluetooth Keyboard នេះក៏មានការធានាជាផ្លូវការជូនលោកអ្នករយៈពេល1ឆ្នាំពេញតែម្តង។