Power Bank ដែលអាចកំដរអ្នកគ្រប់ទីកន្លែងបាន តោះមានអ្វីប្លែកសម្រាប់ Power Bank មួយនេះ?
RAVPOWER Rugged Series 20100mAh

RAVPOWER Rugged Series - Review

ការរីកចំរើននៃបច្ចេកវិទ្យា ពិសេសគឺគ្រឿងអេឡិចត្រូនិចនេះតែម្តង បានជួយសម្រួលដល់ការរស់នៅជាច្រើន ឧទាហរណ៏ដូចជាប្រភេទPower Bank ដែលអ្នកណាៗក៏បានដឹងដែរពីអត្ថប្រយោជន៏របស់វា ប្រសិនជាមានស៊េរី Smart Phoneប្រើច្បាស់ណាស់លោកអ្នក គួរតែមានPower Bank ដើម្បីបំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អ្នកប្រកបដោយទំនុកចិត្ត។

ក្រៅពីកន្លែងការងារ មនុស្យម្នាមួយចំនួនបានយកពេលធ្វើដំណើរកំសាន្តតាមរមណីយដ្ឋាននានា ឬតាមខេត្តនានា ដែលត្រូវការPower Bank ជាចាំបាច់ សម្រាប់សាកថ្ម Smart Phone របស់ខ្លួន។ យ៉ាងណាមិញប្រសិនជាអ្នកទាំងអស់គ្នា ធ្វើការក្រឡែកទៅមើលពីប្រភេទPower Bank ដែលកំពុងចរាចរណ៏ក្នុងទីផ្សារបច្ចុប្បន្នមានច្រើនរាប់មិនអស់ អាចនិងពិបាកក្នុងការជ្រើសរើស សម្រាប់ការធ្វើដំណើរ Trip ជាដើម។

ដំណើរកំសាន្ត ប្រកបដោយភាពរីករាយ

Enjoying your trip anywhere anyplace  

RAVPOWER Rugged Series
18W to 45W Output power via Type-C for Phone and Tablet...

ដូចនេះថ្ងៃនេះ ខ្ញុំសូមមកធ្វើការបង្ហាញនូវPower Bank មួយប្រភេទដែលជា Brand ល្បីម៉ាក RavPower មានភាពមាំខ្លាំង ធន់ក្នុងការប្រើប្រាស់ និងមានកំរឹកការពារទឹកខ្ពស់ ចំនុះថ្មធំផងដែរ។   

         

          ចំពោះ Power Bank នេះផងដែរលោកអ្នកអាចប្រើប្រាស់ជាពិល សម្រាប់មើលនៅពេលយប់បានផងដែរ។ ចង់ជ្រាបច្បាស់ថាតើវាមានចំនុចពិសេសអ្វីខ្លះ តោះ!ស្វែងយល់ទាំងអស់គ្នាជាមួយនិង Power Bank   មួយនេះដែលមានឈ្មោះថា RAVPOWER Rugged Series 20100mAh

          ប្រភេទPower Bank អាមេរិកមួយនេះ រចនាម៉ូដយ៉ាងទាក់ទាញ និងមាន២ពណ៏សម្រាប់ជ្រើសរើសមានពណ៏ខ្មៅ និងពណ៏ប៉ារ៉ា។ មួយវិញទៀត ត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់ថាមានភាពរឹងមាំ ធន់ក្នុងការប្រើប្រាស់Power Bankនេះផងដែរគឺមានចំនុះថ្មធំ រហូតដល់ 20100mAh ឯណោះ ធានាសាកបានច្រើនដង។​ លើលពីនេះទៅទៀត Power Bank​ នេះមានរន្ធសាកបញ្ចូល(Input)ចំនួន2Port មានរន្ធUSB-C សាកថ្មបានលឿន និងមួយទៀតរន្ធ Micro ដែលលោកអ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាទីបំផុត រីឯ ការសាកបញ្ចេញវិញលោកអ្នកអាចប្រើរន្ធ USB-C និងរន្ធ USB-A ដោយឡែកចំពោះរន្ធសាកចេញ USB-C Support ការសាកចេញបានរហូតដល់ 45W ឯណោះ ចំណែករន្ធសាក USB-A Support Qualcomm Quick Charge 3.0 ដែលនេះជាល្បឿនដ៏លឿនមួយក្នុងការសាកថ្ម ប្រកបដោយសុវត្តិភាពខ្ពស់ មិនមានហានីយភ័យឡើយ សាកសម និងល្អបំផុតក្នុងការបំពេញនូវតម្រូវការរបស់លោកអ្នកប្រចាំថ្ងៃ។
Click here to read a full review on Anker PowerCore+ Metro

    Specifications

        Input Voltage: 5V/2A, Output Power: 5V/3A (Qualcomm Quick Charge 3.0), 
          USB Port: 2, Charging Time: About 4 Hours to 6 Hours, Waterproof: IP67

    RAVPOWER Rugged Series

                   Dimension: 11.7 x 7.5 x 2.4 cm, Weight: 100g, Warranty: 1 Year

              មិនថាលោកអ្នកមានដំណើរកំសាន្តទៅដល់ទីណា កន្លែងណានោះទេ Power Bank  មួយនេះជាដៃគូរដ៏សាកសមមួយ ជាពិសេសលោកអ្នកដែលនិយមការធ្វើដំណើរផ្សងផ្សេងតាមរមណីយដ្ឋាននានា បោះតុង តាមភ្នំ តាមព្រៃជាដើម មិនព្រួយបារម្មណ៏ ព្រោះផលិតផលមួយនេះធន់ និងធានាបាននូវគុណភាពក្នុងការប្រើប្រាស់ផងដែរ។

              សូមបញ្ជាក់ផងដែរថា សម្រាប់ Power Bank នេះជាផលិតផលអាមេរិកម៉ាក RavPower ដែលជាផលិតផលមួយ ដើមដែលត្រូវបានអ្នកប្រើប្រាស់ ពិសេសអ្នកដែលនិយមធ្វើដំនើរតាមខេត្ត ឬតាមរមណីយដ្ឋាន តាមព្រៃ បោះតុងជាដើម រីករាយជាវយកទៅប្រើប្រាស់ ប្រកបដោយទំនុកចិត្ត ផលិតផលដែលមានស្តង់ដាខ្ពស់ សាកសមសម្រាប់មនុស្សសម័យថ្មី។ សម្រាប់ Power Bank នេះដែរលោកអ្នកក៏អាចរកទិញបាននូវហាងស្រលាញ់ស្មាតស្ត័រ ទាំង៣សាខាបាន ជាពិសេសជាងនេះទៅទៀត មានការធានាជាផ្លូវការពីហាងស្រលាញ់រយះពេល ១ឆ្នាំពេញផងដែរ។
    Read a full review on 
    ANKER PowerCore Metro Essential