ហេតុអ្វីបានជាអូនម៉ាប់(T6 MAX) ជាទីចូលចិត្តរបស់អ្នកប្រើប្រាស់?
TRONSMART Element T6 Max

Why does everyone like Tronsmart T6 MAX?

     ក្នុងពេលបច្ចុប្បន្ន ឃើញថា ​តម្រូវការនៃគ្រឿងអេឡិចត្រូនិច កំពុងតែពេញនិយមប្រើប្រាស់យ៉ាងច្រើន ក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសនោះគឺឧបករណ៏ជំនួយដល់ការកំសាន្តតែម្តង។ បើបរិយាយពីការកំសាន្ត លោកអ្នកក៏មិនភ្លេចឡើយនូវឧបករណ៏ជំនួយដ៏ពេញនិយមបំផុត ដែលសូម្បីតែ Admin ក៏មិនអាចខ្វះបានដែរនោះគឺ ឧបករណ៏បំពងសម្លេង ឬហៅថាស្ពីក័រ(Speaker)នេះឯង។


Tronsmart T6 MAX

ចូរមកដល់បរិបទដែលអ្នក និងខ្ញុំមិនអាចអត់បាននូវប្រភេទ Speaker ថ្ងៃនេះផងដែរ ស្រលាញ់មានគិត្តិយសណែនាំនូវកំពូល Speak ដែលមានប្រជាប្រិយបំផុតរបស់ស្រលាញ់ ដែលអ្នកណាៗក៏ស្គាល់ថា អូនម៉ាប់ ឬឈ្មោះពេញនោះគឺ TRONSMART Element T6 Max សំនួរសួរថា ហេតុអ្វីបានជាអតិថិជនជាច្រើន ពេញចិត្តពេញថ្លើមជាមួយនិង Speaker នេះម្ល៉េះ តោះ! ថ្ងៃនេះ Admin ស្រលាញ់សូមបកស្រាយឲ្យកាន់តែលម្អិតបន្ថែមពី អូនម៉ាប់ ជូនអ្នកដែលតែងតែក្រាស់ និងសួរនាំជាហូរហែ លើអូនម៉ាប់ឲ្យបានជ្រាបកាន់តែច្បាស់ថែមទៀត។

            ជាការពិតណាស់ ប្រសិនបើអ្នកបានដឹងពីប្រភពនៃ
Speaker T6 Max នេះអ្នកក៏បានដឹកពីគុណភាពដែរ ដែលSpeakerនេះជាផលិតផលអាមេរិក បច្ចេកវិទ្យាអាមេរិក ដែលអ្នកបានដឹងរួចមកហើយថា ផលិតផលអាមេរិក គឺត្រូវបានផលិតឡើងដោយផ្តោតទៅលើគុណតម្លៃ និងគុណភាពជាចម្បង តែមិនគិតបរិមាណឡើយ ប្រើមួយដឹងមួយ ប្រើធន់ យូរអង្វែងទៀតផង។

Tronsmart T6 MAX

           យ៉ាងណាមិញSpeaker អូនម៉ាប់(T6 Max)នេះ ក៏ជាផលិតផលអាមេរិក ប្រេនដ៏ Tronsmart ដែលជាក្រុមហ៊ុនយក្ស ត្រូវបានទទួលស្តាល់ជាសកល ថាជាក្រុមហ៊ុនដែលផលិតរាល់ឧបករណ៏គ្រឿងអេឡិចត្រូនិចឈានមុខគេ ផ្តល់នូវគុណភាពខ្ពស់ និងទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់បំផុត។ ចំពោះ Speaker T6 Max នេះផងដែរ ត្រូវបានផលិតចេញមកជាពិសេស បំពាក់ដោយកម្លាំងសម្លេងរហូតដល់ 60Watt សម្លេងខ្លាំង បុកងំ ចំនុះថ្ម12000មីលីអំពែ ដែលអាចកំដរអ្នកបានរហូតដល់ 20ម៉ោងជាមួយបច្ចេកវិទ្យា សម្លេងវិលជុំ Tri-Bass Sound effect, 360 Degree surround sound  ព្រមទាំងបច្ចេកវិទ្យាប្តូរសម្លេងទៅតាមប្រភេទ Bass បុក ឬ ប្រភេទចម្រៀងធម្មតាបាន និងមានកំរឹតការពារទឹក IPX5 និងមានមុខងារ NFC ដែលលោកអ្នកអាចធ្វើការភ្ជាប់Bluetoothបានលឿនជាមួយប្រភេទ Androidផងដែរ។ ចំនែករន្ធសាកថ្មវិញ ត្រូវបានឌីហ្សាញឡើងជាប្រភេទរន្ធ USB-C(Fast Charge) សាកថ្មបានលឿន រីឯទំហំSpeakerនេះផងដែរមានទំហំ 140 x 140 x 193 mm និងទំងន់ 2070 Grams ប៉ុណ្ណោះ មិនថាអ្នកទៅដល់ទីណាទេ អូនម៉ាប់អាចកំដរអ្នកបានគ្រប់ទីកន្លែងបាន ទីណាមានអូនម៉ាប់ ទីនោះពោរពេញដោយភាពរ៉ូមែនទិច។
Click here to read full description about TRIBIT StormBox Pro

Tronsmart T6 MAX

           គួរបញ្ជាក់ផងដែរថា សម្រាប់ Speaker T6 Max ឬហៅថាអូនម៉ាប់នេះ ជាកំពូលSpeakerដែលលក់ដាច់បំផុតប្រចាំហាងស្រលាញ់ ព្រមទាំងទទួលស្គាល់ថាជា Speaker ដែលមានសម្លេងបុកងំល្អ សម្លេងបញ្ជេញបានគ្រប់ទិស (360 Degree) អាចសារេសំលេងបាន រូបរាងម៉ាប់Cute តម្រូវតាមសេចក្តីត្រូវការរបស់មនុស្សសម័យថ្មី ដែលអ្នកណាៗក៏ប្រាថ្នា ក្នុងការប្រើប្រាស់ផងដែរ។

សរុបជារួមសម្រាប់ Speaker T6 Maxនេះ សាកសមបំផុតសម្រាប់ការកំសាន្ត មិនថាការកំសាន្តក្នុងផ្ទះ និងក្រៅផ្ទះ ដែលសំដៅដល់ដំណើរកំសាន្តតាមរមណីយដ្ឋាននានា  Speakerមួយនេះសាកសមបំផុត ងាយទុក ងាយយកតាមខ្លួនផងដែរ។ ចំពោះSpeakerនេះ លោកអ្នកក៏អាចរកជាវបានពីស្រលាញ់ស្មាតស្ត័រ ទាំង៣សាខា ព្រមទាំងមានការធានា១ឆ្នាំពេញពីស្រលាញ់ស្មាតស្ត័រទៀតផង។ សូមអរគុណ!
Understand more about the Anker SoundCore Motion+