មាន Smart Watch មួយនេះដូចមានគ្រូពេទ្យតាមដានសុខភាពប្រចាំថ្ងៃរបស់អ្នក
SoundPeats Watch1

SoundPeats Watch 1 - Review

ការប្រើប្រាស់ឧបករណ៍ឆ្លាតវៃជាផ្នែកមួយដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួលជាងមុន ។ការរីកចម្រើននៃបច្ចេកវិទ្យាគឺពិតជាអស្ចារ្យខ្លាំងដោយមនុស្សបានរកឃើញនូវរបកគំហើញថ្មីៗផលិតនូវបរិក្ខាទំនើបៗដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ដូចដែលយើងដឹងស្រាប់ហើយថាបច្ចុប្បន្នមានការគាំទ្រខ្លាំងនូវប្រភេទបរិក្ខាឆ្លាតវៃជាច្រើនហើយការជ្រើសរើសប្រភេទទាំងនេះអ្នកគួរតែជ្រើសរើសប្រភេទណាដែលមានអត្ថប្រយោជន៍និងអាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកបានព្រោះការជ្រើសរើសមិនបានត្រឹមត្រូវហាក់ដូចជាអ្នកចំណាយលុយដោយមិនទទួលបាននូវផលប្រយោជន៍ពីផលិតផលទាំងនោះដូចគ្នា។

ការរតាមដានការគេង ការកំសាន្ត ការហាត់ប្រាណ​ ការតាមដានសុខភាពជារឿងដែលចាំបាច់ សម្រាប់មនុស្សគ្រប់រូប។ធ្វើដំណើរតាមដងផ្លូវពិបាកក្នុងការទាញទូរស័ព្ទមកមើលម៉ោងណាស់ទាំងខ្ញុំនិងអ្នក ហើយការទាញ ទូរស័ព្ទ

មកមើលកំឡុងពេលបើកបរជារឿងមួយដែលអ្នកមិនគួរធ្វើនោះទេព្រោះវាអាចបង្ករហានិភ័យជាយថាហេតុណាមួយដែលអ្នកមិនអាចដឹងមុន។

លោកអ្នកគួរតែគិតដល់Smart Watchដែលវាអាចជួយសម្រួលបញ្ហាលោកអ្នកបានគឺងាយស្រួលប្រើប្រាស់ និងមានមុខងារជួយដល់ជិវិតប្រចាំថ្ងៃបានយ៉ាងច្រើនមិនថាកីឡា កំសាន្ត ការគេង និងការងារនោះទេហើយក៏មានភាពងាយស្រួលដល់ការលើកមកមើលម៉ោងពេលកំពុងបើកបរឬនៅស្ថានភាពផ្សេងទៀតដែលមានភាពងាយស្រួលមែនទែន។ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ជ្រើសរើសSmart Watch មកប្រើប្រាស់មិន បានត្រឹមត្រូវនោះទេ លោកអ្នកក៏មិនអាចទទួលភាពងាយស្រួល និងមានមុខងារច្រើនដូចអ្វីដែលបានរៀបរាប់ខាងលើឡើយ។ ប្រភេទSmart Watch ជាផលិតផលដែលកំពុងតែពេញនិយមខ្លាំងដែលស្ទើរតែមានគ្រប់ដៃទៅហើយ។ ការប្រើប្រាស់ប្រភេទនាឡិកាឆ្លាតវៃ វាមិនមែនត្រឹមតែផ្តល់នូវភាពស្រស់ស្អាតដល់លោកអ្នកតែម្យ៉ាងនោះទេ​វាមានមុខងារជាច្រើនទៀតដែលអ្នកប្រើប្រាស់គួរតែដឹង។មុននឹងទិញនាឡិកាណាមួយអ្នកគួរតែដឹងពីមុខងាររបស់វាជាមុនសិនចៀសវាងការជ្រើសរើសមិនបាន ត្រឹមត្រូវដែលនាំឲ្យអ្នកខាតបង់ថវិកា។

            តោះថ្ងៃនេះស្រលាញ់នឹងបង្ហាញពីSmart Watch មួយប្រភេទដែលកំពុងតែមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ វាមានឈ្មោះថា​ SoundPeats Watch 1.តើវាមានលក្ខណះពិសេសអ្វីខ្លះ ដែលអ្នកគួរតែយល់ដឹងពីវា?
ចំណុចពិសេសរបស់ផលិតផលនេះវាមានដូចជា
- Bluetooth Version: 5.0 (ចម្ងាយប្រហែល10ម៉ែត្រ)
- ចំនុះថ្ម: 260mAh
- រយៈពេលប្រើប្រាស់: រហូតដល់ 10ថ្ងៃ(អាស្រ័យតាមការប្រើប្រាស់)
- រយៈពេលសាកថ្ម: ប្រហែល2ម៉ោង
- ទំហំអេក្រង់: 1.4 inches
Water Resistant: IP68 (ការពារពីការសាចទឹក និង ធូលីដី)
- មានមុខងារ Sport Mode ដូចជា:ការរត់, ដើរលឿន, ជិះកង់,​ Yoga, កីឡាបាល់ទាត់,កីឡា  បាល់បោះ, និងកីឡាផ្សេងទៀត
- មានមុខងារជាច្រើនដូចជា: វាស់ចង្វាក់បេះដូង, SMS Reminder, Stopwatch, ម៉ោងរោទ៍, ការកំណត់ម៉ោងគេង, មុខងារគ្រប់គ្រងការចាក់តន្ត្រី,ការព្យាករណ៍អាកាសធាតុ, ផ្តល់ Notification របស់បណ្តាញសង្គមដូចជា Instagram, YouTube, Snapchat, Facebook, Twitter, WhatsApp និងផ្សេងៗទៀត។ លើសពីនេះទៅទៀត ជាប្រភេទខ្សែជ័រនិងអាចសារេបានតាមទំហំដៃ និងមានទម្ងន់ត្រឹមតែ 54g ប៉ុណ្ណោះ ។
Click here to read a full review of 
SoundPeats Mac

SoundPeats Watch1

ប្រើប្រាស់នាឡិការដែលមានគុណប្រយោជន៏ច្រើនលើសុខភាព របស់អ្នក!

SoundPeats Watch 1
មាននាឡិការមួយនេះ ដូចមានគ្រូពេឡប្រចាំកាយរបស់អ្នក!

            អ្វីដែលកាន់តែពិសេសថែមទៀតវាមានតម្លៃសមរម្យមែនទែន បើធៀបជាមួយមុខងារគឺពិតជាខុសគ្នាឆ្ងាយណាស់។ផលិតផលម៉ាក SoundPeats ជា Brand មួយដ៏ល្បីដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទូរទាំងពិភពលោក ដែលគេទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យផងដែរ។ 

            ជារួមមកផលិតផលនេះពិតជាមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ ដែលជម្រុញឲ្យការរស់នៅប្រចាំថ្ងៃកាន់តែមាមានភាពងាយស្រួលជាងមុន និង ភ្ជាប់មកជារូបរាងយ៉ាង ស្រស់ស្អាតខ្លាំងសាកសមជាមួយមនុស្សគ្រប់វ័យទាំងបុរសនិងនារី។កាន់តែពិសេសជាងនេះផលិតផលនេះក៏មានការធានាជូនជាផ្លូវការមួយឆ្នាំពេញ។ដូច្នេះការជ្រើសរើសប្រភេទ Smart Watch នេះលោកអ្នកប្រាកដជាមិនខកបំណងនោះឡើយ។
Check here to read a full review of 
SoundPeats TrueAir Gaming