តើហេតុអ្វីបានជាកំពូលកាស SoundPeats ជំនាន់ចុងក្រោយមានបំពាក់នូវបច្ចេកវិទ្យា TRUEWIRELESS™ MIRRORING នេះ?!
SoundPeats H1 Premium

លោកអ្នកដែលជាហ្វេន SoundPeats បានដឹង រួចមកហើយថាផលិតផល របស់ក្រុមហ៊ុនយក្សមួយនេះ ពិតជាមានគុណភាពល្អ ធន់ និងធានាបានការប្រើប្រាស់បានយូរអង្វែង ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ទៅលើការរចនាម៉ូដ សម្លេងបុកល្អ ផលិតផលចេញមកយ៉ាងសំរឹតសំរាំង ស្របតាមស្តង់ដារខ្ពស់ផងដែរ។

Odoo • Image and Text

    ថ្មីៗនេះ ដើម្បីបង្កើនភាពទាក់ទាញនៅលើផលិតផលរបស់ខ្លួន ក្រុមហ៊ុនយក្ស SoundPeats បានបញ្ចេញនូវប្រភេទកាសជំនាន់ចុងក្រោយរបស់ខ្លួន មួយប្រភេទដែលបំពាក់ដោយច្ចេកវិទ្យាកាន់តែទំនើបជាងមុន ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែ រីករាយការកំសាន្តផ្សេងៗ និងតន្ត្រីឥតដែនកំណត់ ជាមួយនិងគុណភាពសំលេងបុកងំល្អដ៏ល្អឥតខ្ចោះ។ ប្រភេទកាសដែលនិងត្រូវលើកយកមកធ្វើការបកស្រាយនេះ មានឈ្មោះថា SoundPeats H1 Premium ដែលមានបំពាក់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយ ក្នុងការបង្កើនសមត្ថភាពរបស់កាសមួយនេះកាន់តែមានភាពទាក់ទាញ ចង់ដឹងមានអ្វីប្លែកពីកំពូលកាសមួយនេះ សូមធ្វើការស្វែងយល់បន្ថែមទាំងអស់គ្នា៖ 

Odoo • Image and Text

    ពិតជាប្លែក សម្រាប់កាសជំនាន់ចុងក្រោយ SoundPeats H1 Premium ត្រូវបានផលិតមកជាពិសេស ព្រមទាំងបំពាក់នូវបច្ចេកវិទ្យាសម្លេងយ៉ាងល្អឥតខ្ចោះ aptX™ Adaptive, SBC, AAC បុកងំធ្ងន់ល្អ ជាពិសេសនោះ គឺបំពាក់ដោយបច្ចេកវិទ្យា TRUEWIRELESS™ MIRRORING TECHNOLOGY ជាបច្ចេកវិទ្យា ដែលអាចបែងចែកសម្លេងតន្ត្រីបាន ពេលដែលអ្នកស្តាប់មួយចំហៀងសម្លេងរបស់កាស ប្រែជា Mono និងស្តាប់ជាគូរសម្លេងប្រែជា Stereo ដែលជាបច្ចេកវិទ្យា ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែប្លែកអារម្មណ៏បំផុត។ ចំពោះកាស នេះផងដែរ ក៏មានបំពាក់ដោយបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខានកំរឹតខ្ពស់ CVC8.0 Noise Cancelling និងអាចកាត់បន្ថយការរំខានបានដល់ទៅ 28dB ឯណោះ។ មួយវិញទៀត ចំពោះកាសនេះផងដែរ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន Qualcomm® QCC3040 លោកអ្នកសាកថ្ម មួយពេញចំណាយពេលត្រឹម 1.5ម៉ោង ហើយអាចស្តាប់ចម្រៀងបានដល់ទៅ ១០ម៉ោង រាល់ពេលសាកថ្មមួយពេញ និង៤០ម៉ោង សម្រាប់ការប្រើប្រាស់ជាមួយប្រអប់កាសសាកថ្មទៀតផង។ លើសពីនេះទៀត សម្រាប់កំពូលកាសរបស់ SoundPeats មួយនេះ ក៏មានបំពាក់ដោយបច្ចេកវិទ្យា ដ៏ពេញនិយមផងដែរ នោះគឺ បច្ចេកវិទ្យា Game Mode ដែលអ្នកអាចប្រើប្រាស់សម្រាប់ការលេង Game បានដោយគ្មានការរំខាន ឬពន្យាសម្លេងឡើយ។ ដោយឡែកចំពោះកាសនេះទៀតសោធ មានរូបរាងតូចល្មមទំហំត្រឹមតែ 24.5 x 22.5 x 27mm ទំងន់ត្រឹមតែ 6.5g និងមានកំរឹតការពារទឹក IPX5 ការពារបានល្អ ពីញើស ឬការបាចសាចបានយ៉ាងល្អផងដែរ។ SoundPeats H1 Premium ជាប្រភេទកាសមានសមត្ថភាពលើសពីការស្តាប់ចម្រៀង គុណភាពសម្លេងបុកងំល្អ។

Odoo • Image and Text

    គួរបញ្ជាក់ផងដែរថា កាស SoundPeats H1 Premium នេះជាផលិតផលអាមេរិក ដែលត្រូវបានអ្នកប្រើប្រាស់ជុំវិញពិភពលោកទទួលស្គាល់ថា ជាផលិតផលដែលមានគុណភាពល្អ ធន់ ធានាបានការប្រើប្រាស់បានយូរអង្វែង។

Odoo • Image and Text

    ជារួមមក យើងបានដឹងពីគុណតម្លៃ និងសមត្ថភាពនៃកាស SoundPeats H1 Premium ដែលកាសជំនាន់ចុងក្រោយរបស់ SoundPeats ត្រូវបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ជំនាន់ចុងក្រោយជាច្រើន ធ្វើឲ្យកាសមួយនេះ ក្លាយជាកំពូលកាស ដែលមានសមតម្ថភាពខ្ពស់ បំពាក់ Micសម្លេងចំនួន៤ ដែលធ្វើការសន្ទនាច្បាស់ល្អ សម្លេងបុកងំល្អ ស្តាប់មួយចំហៀងក៏បាន ទាំងគូរក៏បាន ព្រមទាំងបំពាក់នូវបច្ចេកវិទ្យា Game Mode ដែលអាចលេងGame បានដោយគ្មានការរំខាន ឬពន្យាសម្លេងឡើយ ហើយលោកអ្នកក៏អាចរកជាវ ប្រភេទកាសនេះបានផងដែរពីស្រលាញ់ស្មាតស្ត័រ ទាំង៣សាខា ព្រមទាំងមានការធានាត្រឹមត្រូវ ១ឆ្នាំពេញផងដែរ។ សូមអរគុណ!