Speaker ដែលមានតួនាទីលើសពី ចាក់ចំរៀងរបស់អ្នក
Anker SoundCore Wakey

Anker SoundCore Wakey - Review

        កាន់តែទំនើប​ លោកអ្នកកាន់តែមានភាពងាយស្រួល តាមរយះការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ក្នុងការដោះស្រាយ ចូលរួមចំណែកបង្កើន​ នូវភាពរីករាយ តាមរយះការស្តាប់តន្ត្រី។ក្នុងការស្តាប់តន្រ្តី លោកអ្នកប្រើប្រាស់ តែងតែជ្រើសរើសប្រភេទ Speaker មកធ្វើជាឧបករណ៏ជំនួយ ដល់ការស្តាប់។ តាមរយះតន្រ្តីដែលស្តាប់តាមរយះ Speaker នេះផងដែរ ពិតណាស់ វាបានធ្វើឲ្យអ្នកមានអារម្មណ៏រ៉ូមែនទិច អណ្តែតអណ្តូង តាមទំនុកចំរៀងដែលអ្នកចូលចិត្តផងក៏មាន។ អស់លោកអ្នកប្រើបានដឹងហើយ តន្រ្តី គឹជាផ្នែកមួយនៃភាពរីករាយ នៃការរស់នៅរបស់យើង​ ដែលបានបង្ហាញថាការប្រើប្រាស់ Speaker ជារឿងមួយដែលយើងត្រូវគិត ថាតើ ប្រភេទ Speaker បែបណាដែលអ្នកគួរជ្រើសរើស យកមកប្រើប្រាស់ ហើយអាចបំពេញតាមសេចក្តីត្រូវការរបស់អស់លោកបាន។

Odoo • Image and Text

        ហេតុផល ដូចបានជម្រាបជូនខាងលើ ប្រសិនបើអ្នកជ្រើសរើសផលិតផល មិនបានត្រឹមត្រូវទេនោះ ពិតជាខាតបងប្រាក់កាស ពេលវេលា និងខកបំណងជាក់ជាមិនខាន តែប្រសិនបើមិនចង់ជួបបញ្ហាបែបនេះទេ មុននិងយើងសំរេចទិញ Speaker យកមកប្រើប្រាស់ អ្នកប្រើប្រាស់គួរយល់ដឹងពីចំនុចសំខាន់ៗរបស់វា កាន់តែប្រសើរ។

តើមានបញ្ហាអ្វីខ្លះ ប្រើសិនបើអ្នកប្រើប្រាស់ជ្រើសរើស Speaker មកប្រើប្រាស់មិនបានត្រឹមត្រូវទេនោះ?

        ដើម្បីជាមាគា ក្នងការដោះស្រាយបញ្ហាឲ្យកាន់តែស៊ីជម្រៅ និងបានល្អថែមទៀត អ្នកប្រើប្រាស់ត្រួវយល់ពីកត្តាចាំបាច់មួយចំនួនដែលលោកអ្នក ត្រូវដឹងពី Speaker នោះគឺទី១ ម៉ាកផលិតផល គុណភាពផលិតផល បើមិនដូច្នេះទេ ពិតជាខាតធំហើយ។ លោកអ្នកដឹងហើយពីបញ្ហាប្រឈមពី Speaker ដែលមិនមានគុណភាព ប្រើមិនបានយូរប៉ុន្មានក៏ខូចថ្ម ភ្ជាប់ប្លូធូសលែងជាប់ និងគាំងមុខងារណាមួយជាដើម។មួយវិញទៀត ប្រភេទ Speaker ខ្លះមិនមានមុខងារច្រើននោះទេ គឺបានតែស្តាប់ចំរៀងប៉ុណ្ណោះ ប្រសិនបើចង់សាកថ្មទូរស័ព្ទ ក៏មិនកើតព្រោះគ្មានមុខនិង ចង់ស្តាប់វិទ្យុ ដាក់ម៉ោងរោទ៏ ក៏មិនមានដែរ ត្រូវទាមទារឲ្យលោកអ្នកប្រើប្រាស់ចំណាយលុយបន្ថែមទៀតលើឧបករណ៏ជំនូយទាំងនោះ​ទើបអាចប្រើប្រាស់បានតាមតម្រូវការបាន។

        បើលោកអ្នកកំពុងតែជួបបញ្ហាខាងលើមែននោះ អ្នកប្រើប្រាស់គួរសាកល្បងមកស្វែងយល់ពីប្រភេទSpeaker 
មួយនេះ ដែលមានគុណតម្លៃល្អបំផុតសំរាប់អ្នកប្រើជំនាន់ថ្មី និងមានសម្មត្ថភាពនឹកស្មានមិនដល់ តើវាអាចជួយអ្វីខ្លះដល់អ្នកប្រើបាស់ និងមានមុខងារសំខាន់ៗអ្វីខ្លះបើប្រៀបនិង Speaker ផ្សេងទៀតឈ្មោះរបស់វា Anker SoundCore Wakey

Odoo • Image and Text

        ចំពោះចំនុចពិសេសនៃផលិតផលនេះផងដែរ វាជាប្រភេទ Speaker នេះមានមុខងារច្រើនដែលលោកអ្នកនឹកស្មាន តើអ្នកដឹងទេ ថាវាមានតួនាទីសំខាន់ៗអ្វីខ្លះសំរាប់ការរស់នៅដ៏ស៊ីវីល័យរបស់អ្នកពិតជាឡូយមែន!! មិនត្រឹមតែជាប្រភេទ Speaker ដែលអាចស្តាប់ចម្រៀងបានយ៉ាងពិរោះងំល្អប៉ុណ្ណឹងនោះទេ ថែមទាំងមានមុខងារ Alarm Clock
អាចឲ្យលោកអ្នកដាក់កំណត់ម៉ោងរោទិ៏បាន អាចស្តាប់វិទ្យុបាន ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអាចសាកទូរស័ព្ទឥតខ្សែ (Wireless Charger)បានទៀតផង។ពិតជាចំនេញ លើលពីការចំណាយសំរាប់Speakerប្រភេទនេះ
ដែលលោកអ្នកទិញតែ​
Speaker មួយចំនេញបានមុខងារដល់ទៅបីឯណោះ។លោកអ្នកត្រូវដឹង ប្រភេទ Speaker
 
នេះបានបំពាក់នូវបច្ចេកវិទ្យា Crytsal Clear Sound ដែលបានកម្រិតបាស់បុកល្អ និង White Noise Mode ដែលជាមុខងារសំលេងម្យ៉ាងសំរាប់ពេលអ្នកគេងត្រូវការវាកំដរឲ្យឆាប់គេងស្កប់ស្កល់ផងដែរ។រីឯកម្រិត Bluetooth វិញ
 
5.0 មានចម្ងាយពី Speaker ទៅទូរស័ព្ទប្រហែល10ម៉ែត្រ។ មួយវិញទៀតប្រភេទ Speaker មានទំហំ 7.87 × 3.62 × 3.23 inches និងមានទម្ងន់ 539.79g តែប៉ុណ្ណោះ បើសិនជាយើងនិយាយពីរូបរាងរបស់វាវិញពិតជាមាន ភាពស្រស់ស្អាតខ្លាំងមែនទែន តូចល្មម ងាយស្រួលក្នុងការប្រើប្រាស់ ជាពិសេសប្រើក្នុងបន្ទប់គេង ដែលត្រូវបានផលិតផលមកដោយប្រើការសាកថ្មផ្ទាល់ ពុំចាំបាច់ព្រួយបារម្មណ៏ពីរឿងអស់ថ្មឡើយ។

        សូមបញ្ជាក់ផងដែរថា ផលិតផលនេះជាម៉ាករបស់ Anker ដែលជាម៉ាកដ៏ល្បីល្បាញជាសកល ហើយកំពុងពេញនិយមប្រើបា្រស់ខ្លាំងនៅប្រទេសកម្ពុជាយើង និងទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពល្អ រចនាម៉ូតទាន់សម័យ និងប្រើប្រាស់បានយូរទៀតផង។

         សរុបរួមមក វាពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ងាយស្រួលទាំងការប្រើប្រាស់នៅតាមផ្ទះ ជាពិសេសមុខងារច្រើនដែលអាចបំពេញនូវតម្រូវការច្រើនយ៉ាងរបស់អ្នកប្រើមិនថាសាកថ្ម ស្តាប់ចម្រៀង ដាក់ម៉ោងរោទិ៏ ដូច្នេះការជ្រើសប្រភេទ Speaker មួយនេះគឺសាកសមបំផុតជាមួយការប្រើប្រាស់របស់លោកអ្នក។ លោកអ្នកអាចរកជាវផលិតផលនេះបាន ពីស្រលាញ់ស្មាតស្ត័រទាំង3សាខានិងតាម SROLANH App។ នៅមានចំណុចពិសេសមួយទៀត Speaker នេះក៏មានការធានាជាផ្លូវការជូនលោកអ្នករយៈពេល1ឆ្នាំពេញតែម្តង។