គុណប្រយោជន៏ដែលអ្នកគួរដឹងពីកាសជំនាន់ចុងក្រោយរបស់ Tribit មួយនេះ
TRIBIT FlyBuds NC

Know about the benefit of TRIBIT FlyBuds NC

ត្រូវបានផលិតផលចេញមកជាមួយនិងរូបរាងដ៏ប្រណិត និងទាក់ទាញនៃកាសមួយនេះ ក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកTribit ថ្មីៗនេះបានចេញនូវម៉ូដកាសជាច្រើនប្រភេទ តែក្នងនោះមានកាសមួយប្រភេទ ដែលមានសម្មត្ថភាពខ្លាំងក្នុងការជួយសម្រួលដល់សកម្មភាពប្រចាំថ្ងៃរបស់លោកអ្នកប្រើ ចង់ដឹងទេ ថាកាសប្រភេទនេះតើមានអ្វីខ្លះដែលកាសមួយនេះអាចដោះស្រាយបញ្ហាលោកអ្នកប្រចាំថ្ងៃបាន?

         លោកអ្នកប្រើប្រាស់បានដឹងរួចមកហើយថា ប្រភេទកាស  ដែលយើងទិញយកប្រើ គឺសម្រាប់ស្តាប់តន្រ្តី និងការកំសាន្តផ្សេងដូចជាការទស្សនាខ្សែវីដេអូផ្សេងៗជាដើម ប៉ុន្តែប្រភេទកាសខ្លះការប្រើប្រាស់មិនបានទូរលំទូលាយនោះឡើយ ដោយមិនបានបំពាក់មកជាមួយនូវបញ្ចេកវិទ្យាកាត់បន្ថយនូវការរំខានពីខាងក្រៅ ដែលធ្វើឲ្យការស្តាប់តន្ត្រីរបស់អ្នកហាក់បីដូចជាមិនសូវពិរោះ ការសន្ទនា ការទស្សនាអ្វីផ្សេង ហាក់មានការរំខានពីខាងក្រៅ ដែលចំនុចទាំងនេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការសម្រេចចិត្តទិញប្រភេទកាសយកមកប្រើប្រាស់ លោកអ្នកគួរគិតផងដែរ ។

         ដូច្នេះហើយទើបថ្មីៗនេះ ក្រុមហ៊ុនលំដាប់ពិភពលោកTribit បានចេញនូវប្រភេទកាសមួយប្រភេទ ដែលមានឈ្មោះថា Tribit FlyBuds NC ដែលមាននាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក? ចង់ដឹងមានអ្វីខ្លះ? តោះមកស្វែងយល់ទាំងអស់គ្នា!

Tribit FlyBuds NC

ANC(Active Noise Cancellation), Keep you silent everywhere and enjoy life with music, talking and other entertainment.

TRIBIT FlyBuds NC
Transparency Mode and Touch Control

ជាការពិតណាស់ ក្រុមហ៊ុន Tribit មិនឲ្យលោកអ្នកប្រើប្រាស់ខកបំណងនោះឡើយនៅពេលបានប្រើប្រភេទកាសនេះ ហើយ ។ចំពោះកាសនេះផងដែរ សាកតែ ១០នាទីទេ លោកអ្នកអាចប្រើប្រាស់ដល់ជិត ២ម៉ោងពេញ និងសាកមួយពេញលោកអ្នកអាចប្រើប្រាស់បានរហូតដល់ ១០ម៉ោង និងស្តាប់បាន ៣៥ម៉ោងជាមួយនិងប្រអប់សាកថ្មរបស់វាផងដែរ។មិនតែប៉ុណ្ណោះ ប្រភេទកាសនេះ ក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសម្លេងបុកខ្លាំង​ ងំស្រទន់ផ្អែម (Big Bass Sound & Deep Bass ENC) និងមានបំពាក់មកជាមួយ Micសម្លេង ៤គ្រាប់ដែលធ្វើការសន្ទនាតាមទូរស័ព្ទ និងការស្តាប់ចំរៀងលឺច្បាស់ល្អទៀតផង។លើសពីនេះទៀត កាសនេះមានទំងន់ស្រាលបំផុត បើប្រៀបនិងប្រភេទកាសផ្សេង និងគុណភាពប្រហាក់ប្រហែលកាសនេះ ដែលទំងន់ត្រឹមតែ ១១ក្រាមជាង និងមានវិមាត្រត្រឹមតែ ៥.៨៤ x ៥.៨៤ x ៣.០៥សង់ទីម៉ែត្រ ប៉ុណ្ណោះ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ កាសប្រភេទនេះ មានបំពាក់នូវបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខានពីខាងក្រៅ បានដល់ទៅ 35dB មិនថាលោកអ្នកស្ថិតក្នុងស្ថានភាពអ៊ូរអរ កន្លែងប្រជុំជន ការិយាល័យ ទីក្រុង ផ្សារ មានសភាពអ៊ូរអរយ៉ាងណាទេ លោកអ្នកនៅតែរីករាយនិងការសន្ទនា ការកំសាន្ត ជាមួយតន្រ្តីបានពិរោះ ងំល្អដដែរ។
Click here to read a full review of TRONSMART Apollo Bold Hybrid ANC & aptX

Support your activities

Playing Time: 10 Hours on a Single Charge, 35 Hours with Charging Case

TRIBIT FlyBuds NC
Full Charge: About 1.5 Hours (Type-C quick charge)

សរុបមក TRIBIT FlyBuds NC  ពិតជាកាសដែលអាចជួយ សម្រួលដល់ការរស់នៅប្រចាំថ្ងៃ ឲ្យកាន់តែមានភាពរស់រវើក និងគ្មានការរំខាន ចំនេញពេល និងស៊ីវីល័យផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រភេទកាសនេះ ជាផលិតផលអាមេរិក ជាបច្ចេកវីទ្យាជំនាន់ចុងក្រោយរបស់ Tribit ដែលត្រូវបានទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពល្អ មានស្តង់ដារខ្ពស់ ធន់កក្នុងការប្រើប្រាស់ផងដែរ។ចនុចសំខាន់មួយទៀតនោះគឺ ផលិតផលនេះ ក៏មានលក់នៅហាងស្រលាញ់ស្មាតស្ត័រទាំង៣សាខា និងមានការធានាជាផ្លូវការរយៈ១ឆ្នាំពេញ ដែលធ្វើអោយអ្នកប្រើប្រាស់មិនមានការបារម្ភ និងមានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ទៀតផង។
You should read this article about What to know about the Active Noise Cancelling function?