លោកអ្នកប្រើប្រាស់ស៊េរី iPhone 12 តើដឹងទេ ថាគួរប្រើដុំសាកប្រភេទណា?
ANKER PowerPort III Nano 20W for iPhone 12

ANKER PowerPort III Nano - Review

           ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកអ្នកប្រើប្រាស់បានដឹងរួចមកហើយថា មានទូរស័ព្ទជាច្រើនម៉ូដណាស់ ដែលកំពុងតែមានវត្តមានក្នុងទីផ្សារកម្ពុជាយើង ក្នុងនោះមានទូរស័ព្ទយីហោល្បីមួយនោះគឺ Apple។ដែលថ្មីនេះៗផងដែរ Apple ក៏បានបញ្ចេញម៉ូដទូរស័ព្ទថ្មីម៉ូដែល iPhone 12 Series ដែលលោកអ្នកប្រើប្រាស់បានដឹងហើយថា ផលិតមកពុំភ្ជាប់មកជាមួយដុំសាកថ្មនោះឡើយ នោះទើបអ្នកប្រើប្រាស់ប្រភេទទូរស័ព្ទ iPhone 12 Series ត្រូវស្វែងរកប្រភេទដុំសាកថ្មក្នុងការប្រើប្រាស់ ឲ្យត្រូវជាមួយនិងប្រភេទ iPhone 12 Series របស់អ្នកប្រើប្រាស់ផងដែរ។មិនបង្អង់យូរក្រុមហ៊ុនយក្ស Anker បានសហការជាមួយនិងក្រុមហ៊ុន Apple ផលិតចេញនូវប្រភេទដុំសាក PowerPort III Nano និងអាចបញ្ចេញថាមពលបានរហូតដល់ 20W ឯណោះ ដែលប្រភេទដុំសាកនេះ គឺសម្រាប់ប្រើប្រាស់ជាមួយនិងiPhone 12 Series តែម្តង។

Anker Power​Port III Nano 20W for iPhone 12 Series

Input Voltage:100-240V,Output Power:20W(Max)

ANKER PowerPort III Nano
Dimension:1.18inches x 1.1inches x 1.1inches

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនយក្សរបស់ Anker បានបំពាក់ដោយបច្ចេកវិទ្យា PowerIQ ជំនាន់ចុងក្រោយនោះគឺ PowerIQ 3.0 ដែលអាច Support  ជាមួយនិង Qualcomm Quick Charge 3.0 និង Power Delivery។សម្រាប់បច្ចេកវិទ្យា PowerIQ 3.0 ជំនាន់ចុងក្រោយនេះគឺត្រូវបានរចនានូវក្បាលសាកជាប្រភេទ Type-C ដែលអាចប្រើប្រាស់ជាមួយនិងឧបករណ៏ដែលមានថាមពលរហូតដល់ 100W និងអាចប្រើប្រាស់បានជាមួយនិង Macbook បានផងដែរ។ចំនែកសម្មត្ថភាពនៃការបញ្ចេញថាមពលវិញ គឺធំជាងដុំសាកធម្មតា 20ដងឯណោះ។
Click here to read a full review of 
Anker PowerPort 2 Port 38W With VOOC

PowerIQ 3.0

ការវិវត្តន៏នៃ PowerIQ របស់ក្រុមហ៊ុនយក្ស Anker

ANKER PowerPort III Nano

           ដូច្នេះហើយ ទើបថ្មីៗនេះ PowerIQ 3.0  នេះត្រូវបាន Anker យកមកបំពាក់ទៅលើប្រភេទដុំសាក Power​ Port III Nano ដែលអាចបញ្ចេញថាមពេលធំរហូតដល់ 20W សម្រាប់ប្រើប្រាស់ជាមួយនិង iPhone 12 Series ដែលផ្តល់ថាមពលសាកថ្មលឿន និងសុវត្តិភាពខ្ពស់ផងដែរ។
Check here to know Awesome ANKER PowerPort Atom III Slim 65W