ប្រើកាសយូរហើយមានចាប់អារម្មណ៏អ្វីទៅ បច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខាន(Noise Cancelling) ទេ?
Active Noise cancelling

What to know about the Active Noise Cancelling function?

ថ្ងៃនេះស្រលាញ់នឹងមកណែនាំ​អ្នកទាំងអស់គ្នាពីមុខងារដ៏ពិសេសមួយនេះ ព្រោះវាមានមុខងាដ៏ពេញនិយមមួយក្នុងពេលបច្ចុប្បន្នដែលយើងតែងតែឃើញមានបំពាក់នៅក្នុងកាសដែលយើងប្រើប្រាស់សព្វថ្ងៃ។មុខងារNoise Cancelling នេះជាមុខងារដែលអាចទប់សម្លេងរំខានពីខាងក្រៅមិនឲ្យជ្រៀតចូលមកក្នុងកាសរបស់យើង​ដែលធ្វើឲ្យប៉ះពាល់ដល់ការស្ដាប់របស់យើង ហើយមុខងារ Noise Cancelling នេះវាបានបែកចែកជាពីរផងដែរ ដែលមួយហៅថា និងមួយទៀតហៅថា​ Passive Noise-cancelling វាមានមុខងារខុសគ្នាក្នុងការទប់សម្លេងរំខានពីខាងក្រៅកុំឲ្យចូលមកក្នុងកាស។ ជាធម្មតាយើងឃើញមានកាសមួយ ចំនួនមានតែមុខងារ Active Noise Cancelling និងកាសមួយចំនួនមានតែមុខងារ Passive Noise-cancelling តែវាក៏មានប្រភេទកាសមួយចំនួនផ្សេងទៀតដែលមានបំពាក់ទាំងមុខងារ Active Noise Cancelling និងមុខងារ Passive Noise-cancelling ទាំងព្រមតែម្ដង។
Click here to read a full review of TRONSMART Apollo Bold Hybrid ANC & aptX

Active Noise Cancellation

Superior noise-cancelling technology with multiple noise detecting microphone

Active Noise Cancelling
Keep you silent and romantic anywhere with AN or ANC Technology 

​          ឥឡូវមកដឹងពីមុខងារ​ Passive Noise cancelling ជាមុនសិន មុខងារនេះមិនមានបំពាក់នូវបច្ចេកវិទ្យាអ្វីនោះទេ​ តែវាអាចការពារសម្លេងរំខានពីខាងក្រៅមិនឲ្យចូលមកក្នុងកាសបានដោយមានការរចនាបំពាក់នូវអេប៉ុងជុំវិញខាងក្រៅកាស​រឺក៏ការរចនាដោយមានជ័រទន់ៗនៅជាមួយកាសតែម្ដង។ ដោយមុខងារអាចកាត់បន្ថយភាពរំខានបានតិច ដូច្នេះក្នុងពេលបច្ចុប្បន្ននេះ ពុំសូវមានប្រភេទដែលមានបំពាក់នូវមុខងារនេះមួយតែឯងណាស់​​ ច្រើនតែអមមកជាមួយមុខងារ Active Noise Cancelling។ អញ្ចឹងយើងមកដឹងពីមុខងារកាត់បន្ថយសម្លេងរំខានគឺ Active Noise Cancelling វិញម្ដង។​ Active Noise cancelling  ដែលភាគច្រើនគេអាចហៅកាត់ខ្លីៗបានថា​ AN ឬ ANC គឺវាមានបំពាក់នូវប្រព័ន្ធសំខាន់មួយដែលអាច​filter សម្លេងរំខានពីខាងក្រៅដែលមកយាយីនូវសម្លេងនៅក្នុងកាសដែលយើងកំពុងតែស្ដាប់។

           ប្រព័ន្ធ filter ដែលបានបំពាក់នៅក្នុងកាសពិតជាសំខាន់ព្រោះបើសិនជាមិនមាន filter នេះទេគឺវាមិនអាចបន្លែងសម្លេងរំខាននានាដែលនៅក្នុងបរិយាកាសជុំវិញកាសបានឡើយ។ សម្រាប់ការធ្វើការរបស់វាគឺពិតជាពិសេសក្នុងការជួយទប់សម្លេងដោយសារការបំពាក់នូវប្រព័ន្ធ filter នេះតែម្ដង ព្រោះកាសស្ដាប់ត្រចៀកដែលមានបំពាក់នូវមុខងារActive Noise Cancelling រឺហៅកាត់ថា​​ ANC នេះមានតម្លៃថ្លៃជាងកាសដែលមិនមានមុខងារនេះ។ ម្យ៉ាងវិញទៀតសម្រាប់កាសទំនើបៗក្នុងពេលបច្ចុប្បន្ននេះគឺមានកាសមួយចំនួនដែលមានបំពាក់ទាំងមុខងារ Passive Noise Cancelling និង មុខងារ Active Noise cancelling តែម្ដង​ហើយលោកអ្នកអាចរកបាននូវប្រភេទកាសទាំងនេះនៅក្នុង​ SROLANH App បាន ពិសេសគឺមានច្រើនម៉ាក ច្រើនម៉ូដែលងាយស្រួលសម្រាប់ជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។ 

           ដូចដែលបានរៀបរាប់ខាងលើនេះប្រភេទកាសដែលមានបំពាក់នូវ Passive Noise cancelling​ គឺមិនមានបំពាក់នូវបច្ចេកវិទ្យាអ្វីពិសេសនោះទេ​តែវាអាចការពារសម្លេងរំខានពីខាងក្រៅមិនឲ្យចូលមកក្នុងកាសបានដោយមានការរចនាបំពាក់នូវអេប៉ុងជុំវិញខាងក្រៅកាស ប៉ុន្ដែសម្រាប់ប្រភេទកាសដែលមានបំពាក់នូវ Active Noise cancelling គឺវាមានបំពាក់នូវប្រព័ន្ធសំខាន់មួយដែលអាច​ ​filter សម្លេងរំខានពីខាងក្រៅដែលមកយាយីនូវសម្លេងដែល នៅក្នុងកាសដែលយើងកំពុងតែស្ដាប់បានយ៉ាងល្អ​។
Check here to read about the benefit of TRIBIT FlyBuds NC