តោះ!មកស្វែងយល់ពីបច្ចេកវិទ្យា Bluetooth បន្តិច
Bluetooth Connection

Understanding more about the Bluetooth Technology

ពេលបច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចំរើនឥតឈប់ឈរបាន បានបង្ករភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់ជាពិសេស អ្នកដែលប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិចនេះ តែម្តង មិនថាការងារ ឬការកំសាន្តឡើយ គឺបានផ្តល់នូវភាពងាយស្រួលដល់ការរស់នៅឲ្យកាន់តែប្រសើរឡើង ប្រកបដោយភាពរីកចំរើន និងភាពសប្បាយរីករាយប្រចាំថ្ងៃផងដែរ។
           ប្រសិនជាអ្នកសង្កេតឲ្យបានដិតដល់បន្តិចនោះ អ្នកនិងសង្កេតឃើញមានបច្ចេកវិទ្យាមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញនូវភាពងាយស្រួល ដល់ការរស់នៅ ការងារ ជាពិសេសនោះគឺកំសាន្តតែម្តង ដែលគេតែងតែប្រើប្រាស់វាក្នុងការភ្ជាប់ពីទូរស័ព្ទទៅកាន់ឧបករផ្សេងៗ ឬ ពីឧបករណ៏មួយទៅឧបករណ៏មួយទៀត ដែលបច្ចេកវិទ្យានោះត្រូវបានគេហៅថា​ Bluetooth នេះឯង ដែលលោកអ្នកបានដឹងរួចមកហើយថា ឧបករណ៏ជំនួយ ឬគ្រឿងអេឡិចត្រូនិច ដែលប្រើនូវបច្ចេកវិទ្យា Bluetooth គឺមានភាពងាយស្រួលយ៉ាងខ្លាំងក្នុងការប្រើ លឿន រហ័ស ទាន់ចិត្ត តែម្តង។  ដូចនេះថ្ងៃនេះ ស្រលាញ់សូមមកធ្វើការណែនាំបន្ថែមពីការវិវត្តន៏នៃបច្ចេកវិទ្យា Bluetooth ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

Bluetooth Technology

          ជាការពិតណាស់ Bluetooth គឺជាបច្ចេកវិទ្យាមួយដែល ធ្វើការភ្ជាប់ពីឧបករណ៍មួយទៅឧបករណ៍ដោយឥតខ្សែ មានរយះចំងាយរហូតដល់១០ម៉ែត្រ ឬលើសនឹង ដោយធ្វើការផ្ទេរទិន្ន័យ ឬប្រើប្រាស់ជាមួយនឹងឧបករណ៍ចល័តផ្សេងៗ (mouse, Keyboard, Speaker, Smart watch……..) ជាឧទាហរណ៍ៈ ភ្ជាប់ Bluetooth រវាងទូរស័ព្ទ និង Speaker ដើម្បីចាក់ចម្រៀង ឬធ្វើការភ្ជាប់ Mouse Bluetooth ជាមួយនិងកុំព្យូទ័ដើម្បីធ្វើការងារ។ ជាទូទៅ បច្ចេកវិទ្យា Bluetooth អាចភ្ជាប់បានចំងាយប្រហាក់ប្រហែល 10ម៉ែត្រតែប៉ណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន Bluetooth បាន Update ជំនាន់ចុងក្រោយបំផុតគឺ Version 5.2 ដែលអាចធ្វើការភ្ជាប់ពីឧបករណ៏មួយទៅឧបករណ៏មួយទៀតចំងាយជាង 10ម៉ែត្រឯណោះ ព្រមទាំងកម្លាំងនៃការភ្ជាប់ខ្លាំងជាងមុន និងលឿនជាងមុខ ដែលនេះសបញ្ជាក់ថា ការប្រើប្រាស់កាន់តែងាយស្រួល និងរហ័សជាងមុនដូចគ្នា (website: www.bluetooth.com ក្រុមហ៊ុន Bluetooth)។
Check here to read the full review of TRONSMART Apollo Air Stereo Plus Hybrid

Bluetooth Technology

ការវិវត្តន៏នៃបច្ចេកវិទ្យា Bluetooth ពីដំបូង មកដល់បច្ចុប្បន្ននេះ!

Bluetooth Technology            
              យោងតាមការបកស្រាយខាងលើ បច្ចេកវិទ្យា Bluetooth ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នក ប្រើប្រាស់គ្រឿងអេឡិចត្រូនិចច្រើន មិនបង្កភាពរញ៉េរញ៉ៃ ស្មុគស្មាញ ការភ្ជាប់មានភាពលឿនជាងមុន ធ្វើឲ្យការរស់នៅសម្រាប់មនុស្សជាតិកាន់តែមានភាពសប្បាយរីករាយ និងសន្សំសំចៃផងដែរ។ សូមអរគុណ!
Check here to read the full review of Folding Wireless Keyboard IC-BK05