តើអ្វីទៅ GAN(Gallium Nitride) ហេតុអ្វីបានជាផលិតផលខ្លះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាមួយនេះ?
GAN (Gallium Nitride)

Why do we use Gallium Nitride Technology? 

ក្នុងយុគសម័យបច្ចេកវិទ្យា នេះយើងសង្កេតឃើញថា រាល់ផលិតផលដែលត្រូវបានផលិតចេញមក សុទ្ធសឹងជាផលិតផលដែលមានការត្រួតពិនិត្យបានត្រឹមត្រូវ និងអ្វីដែលយកចិត្តទុកដាក់ខ្លាំងបំផុតនោះគឺ គុណភាពផលិតផលនេះតែម្តង ដែលធានាបាននូវការប្រើប្រាស់ប្រកបដោយទំនុកចិត្ក ធន់ សុវត្តិភាពខ្ពស់ មិនមានហានីភ័យ និងធានាបាននូវការប្រើប្រាស់បានយូរអង្វែងបាន។

Odoo • Image and Text

            ប្រសិនជាអ្នកធ្វើការក្រឡែកមើលទៅលើឧបករណ៏ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនយើងសង្កេតឃើញថាមានបច្ចេកវិទ្យាមួយដែលត្រូវបានគេយកមកបំពាក់ភាគច្រើនទៅលើដុំសាកថ្ម ដែលជាបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់ ដែលមានតួនាទីយ៉ាងសំខាន់ សម្រាប់បំពេញនូវតម្រូវការអ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត និងសុវត្តិភាពខ្ពស់ នោះគឺបច្ចេកវិទ្យា GAN (Gallium Nitride) តើ​GAN ជាអ្វី ហើយមានតួនាទីដូចម្តេច បានជាគេយកវាមកបំពាក់លើ ជាប្រភេទដុំសាកថ្ម(Charger)នេះទៅវិញ?

Odoo • Image and Text

            សម្រាប់ឧបករណ៏ដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃ អ្នកប្រើប្រាស់តែងជួបនូវហានីភ័យមួយចំនួនដែលបានកើតឡើង ជាពិសេសទៅលើ ប្រភេទដុំសាក ដែលមានរន្ធសាកច្រើនតែម្តង ប្រសិនបើអ្នកប្រើប្រាស់ ប្រើហួសពីសម្មត្ថភាពដែល ដុំសាក(Charger) អាចធ្វើការបញ្ចេញបាននោះលោកអ្នកច្បាស់ជាមានបញ្ហាផ្សេងៗ ជាច្រើនមានជាអាតិ៍ ដុំសាកថ្មឡើងកំដៅខ្លាំង ផ្ទុះ ឆេះជាដើម ដែលអាចប៉ះពាក់ដល់គ្រឿងទទួលរបស់អ្នកផងដែរ មានដូចជាប្រភេទ ទូរស័ព្ទ(Smart Phone), Tablet ,PC ជាដើម ដែលធ្វើឲ្យលោកអ្នកមានការខាតបង់ប្រាក់កាសជាយថាហេតុ។ ដោយមើលឃើញ ពីបញ្ហានេះហើយ ទើបថ្មីៗនេះក្រុមហ៊ុនយក្ស២មាន Anker និង RAVPower បានផលិតនូវដុំសាក(Charger) របស់ខ្លួនស៊េរីចុងក្រោយនេះមានបំពាក់នូវបច្ចេកវិទ្យា GAN (Gallium Nitride) ក្នុងការការពារ កុំឲ្យអ្នកប្រើប្រាស់ជួបនូវ បញ្ហាខាងលើនេះ ហើយអ្វីដែលពិសេសនោះ សម្រាប់ដុំសាកដែលមានបំពាក់ដោយ GAN (Gallium Nitride) ធ្វើឲ្យការសាកថ្មកាន់តែលឿនជាងមុនទ្វេរដង និងកាត់ បន្ថយកំដៅពេលកំពុងសាកថ្មបានយ៉ាងល្អបំផុត។ 

Odoo • Image and Text

         GAN (Gallium Nitride) គឺជាបន្ទុះChipដ៏តូចមួយដែលយើងមិនអាចមើលដោយភ្នែកទទេរបាន ដែលត្រូវបានគេយកដាក់ជំនួសប្រភេទបន្ទុះ Siliconនៅក្នុងប្រភេទដុំសាក ដើម្បីបង្កើននូវសម្មត្ថភាពទ្វេរដង ខ្លាំង ធន់ ប្រើប្រាស់ដោយទំនុកចិត្តគ្មានហានីភ័យ។ ចំពោះ GANនេះផងដែរ សារធាតុផ្សុំរបស់វាបង្កឡើងដោយ Ga+N ដែលបង្កើតបានជា Blu-Rays ជាច្រើនបានបញ្ចេញថាមពលនេះមកខាងក្រៅដើម្បីទប់ និងការកើនឡើងនៃកម្តៅពេល ដែលយើងប្រើប្រាស់យូរម៉ោងនិងឧបករណ៏ច្រើនជាដើម។ សម្រាប់បច្ចេកវិទ្យា យើងសង្កេតឃើញមានទៅលើប្រភេទដុំសាកថ្មរបស់ប្រេនដ៏ ANKER និង RAVPower ជាឧទាហរណ៏ស្រាប់។

       ​​​     គួរបញ្ជាក់ផងដែរថា សម្រាប់បច្ចេកវិទ្យានេះមានសារះសំខាន់ណាស់ សម្រាប់លោកអ្នកដែលមាន ឧបករណ៏ប្រើប្រាស់ ត្រូវសាកថ្មប្រចាំថ្ងៃច្រើន គប្បីស្វែងរកប្រភេទដុំសាកថ្ម ដែលមានបំពាក់នូវបច្ចេកវិទ្យាGANនេះ ព្រោះវាបានជួយ សម្រួលដល់ការរស់នៅប្រកបដោយសុវត្តិភាព ទំនុចចិត្ត និងការសន្សំសំចៃ ខ្ពស់ គ្មានហានីភ័យ ការរស់នៅកាន់តែមានភាពល្អប្រសើរបន្ថែម។