ត្រឹមតែ 40W តែ Speaker មួយនេះសម្លេង បុកងំមិនធម្មតា
TRIBIT StormBox Pro 40w/24H/iP67

TRIBIT StormBox Pro - Review

ក្នុងពេលបច្ចុប្បន្នថ្វីត្បិតតែមានភាពមមាញឹកនិងការងារបែបណាក៏ដោយ តែអ្នកគ្រប់គ្នាក៏មិនភ្លេចការកំសាន្តដែរ។ ការកំសាន្តជាចំណែកមួយយ៉ាងសំខាន់ នៃការរស់នៅរបស់មនុស្សជាតិ មិនថាការកំសាន្តជាលក្ខណះគ្រួសារ មិត្តភក្តិ ឬជាក្រុមការងារនោះទេ លោកអ្នកតែងតែត្រូវការតន្រ្តីក្នុងការកំដរអារម្មណ៏ តាមរយះ ការប្រើឧបករណ៏ជំនួយដែលយើងបានដឹងហើយថា ជាឧបករណ៏បំពងសម្លេង ឬហៅថាស្ពីគ័រ (Speaker)

បច្ចុប្បន្នបើនិយាយពីប្រភេទSpeaker វិញមានច្រើនម៉ូដខ្លាំងណាស់ដែលមានលក់នៅទីផ្សារ ប្រសិនជាអ្នកធ្វើការជ្រើសរើសមិនបានត្រឹមត្រូវទេនោះ អ្នកច្បាស់ជាត្រូវចំណាយបន្ថែមក្នុងការជ្រើសរើលប្រភេទផ្សេងដែរត្រូវចិត្ត អ្នកជាក់ជាមិនខានឡើយ។

ដូច្នេះកុំឲ្យការសម្រចចិត្តដើម្បីទិញ Speaker សម្រាប់ប្រើប្រាស់ខុសនោះ ខ្ញុំសូមមកធ្វើការណែនាំនូវប្រភេទ Speaker មួយប្រភេទដែលជាផលិតផលថ្មីរបស់អាមេរិក ម៉ាក Tribit ដែលជាផលិតផលមួយក្នុងចំនោមផលិតផលរបស់ក្រុមហ៊ុនយក្សមួយនេះ ក្នុងសម្រាយជូន លោកអ្នកដែលមានបំណងចង់បាន ប្រភេទSpeaker ក្នុងការប្រើប្រាស់ដោយមិនខកបំណងឡើង ដែលផលិតផលមួយនោះ មានឈ្មោះថា 

TRIBIT StormBox Pro 40w/24H/iP67 តើមានចំនុចពិសេសអ្វីខ្លះ សម្រាប់Speaker មួយនេះ?

TRIBIT Storm Box Pro 40w/24H/iP67

Adopt exclusive built-in XBass tuning DSP technology, Stereo Pairing.

Odoo • A picture with a caption
Playing Time: Up to 24 Hours, Water Resistant: IP67 (1 meter in 30 minutes)

          ជាមួយរូបរាងប្លែក Speaker មួយនេះត្រូវបានរចនាឡើងជាពិសេស សម្រាប់អ្នកប្រើប្រាស់សម័យថ្មី ផ្តល់ភាពងាយស្រួយតាមរយះដៃយួរ ដែលមានភ្ជាប់ជាមួយនិងSpeaker ស្រាប់ មិនថាអ្នកទៅដល់ទីណានោះទេ សម្រាប់Speaker មួយនេះសាកសមបំផុត។​ ចំពោះ Speaker នេះផងដែរត្រូវបានបំពាក់នូវកម្លាំងសម្លេង ស្រែកខ្លាំងរហូតដល់ 40W ឯណោះ ដែលនេះជាកម្លាំងស្រែកដ៏ខ្លាំងមួយ ដែលអ្នកប្រើប្រាស់ប្រាថ្នាចង់បាន ក្នុងការយកមកប្រើប្រាស់ប្រចាំថ្ងៃ សម្លេងបុកងំពិរោះល្អ កំដរលោកអ្នកបានរហូតដល់ 24ម៉ោង មានបំពាក់ដោយបច្ចេកវិទ្យា Stereo-Stereo Pairing សម្លេង 360Degree Sound មានបំពាក់កំរឹតការពារទឹក IP67 ដែលជាកំរឹតមួយខ្ពស់ អាចដាក់ក្នុងទឹកបានជម្រៅ១ម៉ែត្រក្នុងរយះពេល 30នាទីបាន។ មិនទាន់អស់នោះទេ សម្រាប់Speaker នេះផងដែរ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Adopt exclusive built-in XBass tuning DSP technology ដែលជាមុខងារ សម្លេងបុកបាសងំខ្លាំង សម្រាប់លោកអ្នកដែលប្រាថ្នាប្រើមុខងារនេះ គឺអែមតែម្តង។លើសពីនេះទៅទៀតសម្រាប់ប្រភេទSpeaker នេះមានទំហំគួរ 10 × 10 × 18 cm ទំងន់ 1kg ដែលងាយបំផុតក្នុងការយកតាមខ្លួនមិនថាលោកអ្នក ទៅដល់ទីណា កន្លែងណាSpeaker មួយនេះ ជាដៃគួរដ៏ល្អរបស់អ្នក។
Take a few minutes to read about 
Why does everyone likes Tronsmart T6 MAX?

Support Your Daily Activities

Enjoy Life Everywhere and Every time With Beloved People.

Odoo • A picture with a caption
Playing Time: Up to 24 Hours

សូមបញ្ជាក់ផងដែរថា ចំពោះSpeaker នេះ ជាផលិតផលអាមេរិក ម៉ាកល្បី របស់ Tribit និងត្រូវបាន អ្នកប្រើប្រាស់ជុំវិញពិភពលោកទទួលស្គាល់ថា ជាផលិតផលដែលមានគុណភាពល្អ ប្រើប្រាស់ធន់ សម្លេងបុកងំពិរោះល្អ អាចផ្លាស់ប្តូរសម្លេងបាន ប្រើប្រាស់ដោយទំនុកចិត្តខ្ពស់ផងដែរ។

សរុបជារួមមក តាមរយះការបកស្រាយខាងលើ សម្រាប់លោកអ្នកដែលនិយមក្នុងការស្តាប់តន្ត្រី ដំណើរកំសាន្តផ្សេងៗ ទៅតាមខេត្ត តាមរមណីយដ្ឋាននានា ប្រសិនជាលោកអ្នកមានបំណងចង់មាន Speakerកំដរអ្នក គួរពិចារណាក្នុងការជ្រើសរើសនៅប្រភេទនេះក្នុងការបំរើរអារម្មណ៏លោកអ្នកបាន។ សម្រាប់ផលិតផលនេះផងដែរ លោកអ្នកអាចរកជាវបាននៅស្រាលាញ់ស្មាតស្ត័រ ទាំង៣សាខាបាន ព្រមទាំងមានការធានាជាផ្លូវការជូន១ឆ្នាំពេញពី ហាងស្រលាញ់ស្មាតស្ត័រផងដែរ។
Read a full review of 
Anker SoundCore Motion+