ឧស្សាហ៏ភ្លេចសំភារះប្រើប្រាស់ប្រចាំថ្ងៃ Chipolo នេះ អាចជួយអ្នកមិនឲ្យឈឺក្បាលទៀតឡើយ
Chipolo Finder Ring

Chipolo Finder Ring will You find Everything You need

ក្នុងពេលបច្ចុប្បន្ន ការរស់នៅប្រចាំថ្ងៃការងារមួយចំនួនត្រូវបានដោះស្រាយបានយ៉ាងប្រសើរតាមរយះ ការប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិច ប៉ុន្តែមានរឿងមួយចំនួនដែល ជឿជាក់ថា អ្នកប្រើប្រាស់នូវតែមានបញ្ហាគឺការភ្លេចរបស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ អាចជាទូរស័ព្ទ កាបូប សោរឡាន សោរម៉ូតូជាដើម ស្របពេលអ្នកប្រញាប់ចេញទៅធ្វើការ ការណាត់ជួយ ការប្រជុំ ឬកម្មវិធីអ្វីមួយ..ដែលត្រូវការចំណាយពេលយ៉ាងច្រើនក្នុងការស្វែងរកនូវសំភារះទាំងនោះ ហើយមានពេលខ្លះ ធ្វើឲ្យអ្នកខាតលាភ ខកខាន អារម្មណ៏មិនល្អ ខាតបង់ប្រាក់កាសទៀតក៏មាន។

Chipolo Finder Ring

           ​ប្រសិនអ្នកជួយនូវបញ្ហាខាងលើជឿជាក់ថា អ្នកពិតជាឈឺក្បាលយ៉ាងខ្លាំង និងមានអារម្មណ៏ស្មុគស្មាញ មែនទែន ឬក៏អាចបង្ករជាជម្លះក្នុងគ្រួសារពេលខ្លះ ព្រោះតែបញ្ហានេះក៏មាន។ ប្រសិនលោកអ្នកធ្លាប់ជួយ ឬក៏មិនចង់ជួបបញ្ហាបែបនេះទេ លោកអ្នកគួរពិចារណា ស្វែងរកគ្រឿងអេឡិចត្រូនិចជំនួយ ក្នុងការដោះសា្រយបញ្ហានេះហើយ ព្រោះបច្ចុប្បន្នជាសម័យដែលជឿនលឿនបំផុត រាល់បញ្ហា ត្រូវមានដំណោះសា្រយ មិនអាចទុកយូរ នាំតែ ឈឺក្បាល ដោយសារបាត់របស់ចាំបាច់ទាំងនោះទៀត ដូចនេះ ថ្ងៃនេះ ស្រលាញ់សូមមកធ្វើការបង្ហាញនូវគ្រឿងអេឡិចត្រូនិចមួយប្រភេទ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហា ភ្លេច ឬបាត់របស់ចាំបាច់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបាន នោះគឺ Chipolo Finder Ring ចង់ដឹងថាគ្រឿងអេឡិចត្រូនិចមួយនេះមានតួនាទីសំខាន់ និងការប្រើប្រាស់ដូចម្តេច? តោះ! មកស្វែងយល់ទាំងអស់គ្នា!

Chipolo Finder Ring

            ត្រូវបានផលិតចេញមកយ៉ាងពិសេស Chipolo Finder Ring ទាំង៣ម៉ូតនេះមានសម្មត្ថភាព អាចជួយដោះស្រាយបញ្ហានៃការបាត់ ឬភ្លេចសំភារះចាំបាច់មួយចំនួន រួមមានកាបូកលុយ កាបូបស្ពាយ សោរឡាន សោរម៉ូតូ តេឡេម៉ាស៊ីនត្រជាក់ ឬទូរទស្សន៏ និងសំភារះផ្សេងៗជាច្រើនទៀត ដោយភ្ជាប់ឧបករណ៏នេះជាមួយនិងទូរស័ព្ទដៃរបស់អ្នកតាមរយះ Chipolo App ហើយបន្ទាប់មកយកទៅដាក់ ឬភ្ជាប់ Chipolo នេះជាមួយនិងសំភារះដែលលោកអ្នកគិតថាសំខាន់ និងចាំបាច់ ហើយលោកអ្នកអាចស្វែងរកសំភារះទាំងនោះមិនលើសពី 2វិនាទីឡើយ ងាយប្រើ ងាយរក និងមិនឈឺក្បាល តាមការបញ្ជាលើទូរស័ព្ទដៃរបស់អ្នក ដោយ:
What is Gallium Nitride?

Chipolo Finder Ring

·         Ring: លោកអ្នកអាចធ្វើការចុចលើ​ Chipolo App លើពាក្យ Ring To Find ដើម្បីបន្លឺសម្លេងក្នុងការស្វែងរកសំភារះរបស់អ្នក ឬចុចលើ Chipolo Finder Ring ក្នុងការរកទីតាំងទូរស័ព្ទដៃរបស់អ្នក។

·         Track: ជាចំនុចគោលដៅនៃសំភារះរបស់អ្នក ដែលលោកអ្នកអាចស្វែងរកតាមរយះ Mapលើ Chipolo App នោះបាន។

·         Be Alerted: វានិង Alertសារនៅពេលអ្នកចាកចេញលើសពី៦០ម៉ែត្រដោយប្រាប់ឲ្យអ្នកបានដឹងថា អ្នកបានភ្លេចនូវសំភារះចាំបាច់ទាំងនោះភ្លាមៗ។

លើសពីនេះទៅទៀត សម្រាប់ Chipolo Finder Ring ផងដែរ ថ្មរបស់វាអាចប្រើប្រាស់បានរហូតដល់ ២ឆ្នាំឯណោះ និងមានកំរឹតការពារទឹក IPX5 អាចប្រើប្រាស់បានជាមួយនិងប្រតិបត្តិការ Android និង iOS ហើយអាចដំណើរការបានយ៉ាងល្អជាមួយ Siri និង Google Assistant  ងាយក្នុងការភ្ជាប់ និងប្រើប្រាស់បំផុត។  

Chipolo Finder Ring

            តាមរយះការបកស្រាយខាងលើ បានឲ្យដឹងថា គ្រឿងអេឡិចត្រូនិចមួយនេះ មានសម្មត្ថភាពសាកសមបំផុតសម្រាប់លោកអ្នក ដោយបានជួយដោះស្រាយបញ្ហាឈឺក្បាល ការភ្លេចច្រើន ធ្វើឲ្យអ្នកចំនេញពេល មិនខកខាន ឬខាតបង់ប្រាក់កាសដោយប្រការណាមួយឡើយ។ សម្រាប់ Chipolo Finder Ring នេះផងដែរ លោកអ្នកក៏អាចរកជាវបាននៅហាងស្រលាញ់ស្មាតស្ត័រទាំង ៣សាខា និងមានការធានាជាផ្លូវការ ៣ខែទៅលើថ្ម និង១ឆ្នាំទៅលើបញ្ហា Technical ផងដែរ។ ប្រើប្រាស់នូវ Chipolo ចំនេញពេល ការបន្ថយបញ្ហា ការពារទ្រព្យរបស់អ្នកពីការបាត់បងបាន មានតម្រូវការ Chipolo កុំភ្លេច SROLANH App
Why should you understand Qualcomm Technology?