បង្កើនផលិតភាពការងារអ្នកជាមួយ Keyboard ដ៏វិសេសមួយនេះ ដែលអ្នកគួរតែមានសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
iCLEVER Foldable Wireless Keyboard(Included Stand) IC-BK06

iCLEVER Foldable Wireless Keyboard Review

   ការបង្កើននូវផលិតភាពការងារប្រចាំថ្ងៃជារឿងមួយល្អ តែការងាររបស់អ្នកក៏ត្រូវមានការចូលរួមពីបច្ចេកវិទ្យាក្នុងការជំរុញ ដើម្បីទទួលបាននូវ លទ្ធផលកាន់តែល្អប្រសើរឡើងផងដែរ។ យ៉ាងណាមិញ ប្រសិនអ្នកក្រឡែកមកមើលសម័យបច្ចុប្បន្ន ដែលជាសម័យ Digital នេះវិញ អ្នកនិងរកឃើញពីភាពជឿនលឿននៃការប្រើប្រាស់ប្រភេទ Smart Phone, Tablet និងPC ក្នុងការជួយសម្រួលបន្ថែមក្នុងការងារប្រចាំថ្ងៃ ឬការប្រាស្រ័យទាក់ទងគ្នាផ្សេងៗ ជារឿងដ៏ចាំបាច់បំផុត ដែលអ្នកមិនអាចអត់បាននាពេលបច្ចប្បន្ននេះ។

Foldable Wireless Keyboard

        ដោយឡែកចំពោះការប្រើប្រាស់នូវប្រភេទកុំព្យ័រយួរដៃ ឬប្រភេទDesktop គឺត្រូវបានគេផលិតភ្ជាប់មកជាមួយនូវប្រភេទ Keyboard ហេតុអ្វី? ព្រោះការប្រើប្រាស់ប្រភេទ Keyboard បានជួយសម្រួលដល់ការងារ ការឆ្លើយតប វាយឯកសារ និងធ្វើការងារបានកាន់តែលឿន តែដោយឡែកសម្រាប់ប្រភេទ Smart Phone Tablet ពុំមានភ្ជាប់មកជាមួយនូវប្រភេទ​ Keyboard​ នោះឡើយ ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់ប្រភេទ ឧបករណ៏ទាំងនេះ ធ្វើការងារពុំសូវបានលឿន និងទូលំទូលាយដូចប្រភេទដែលមាន Keyboard ឡើយ។
Check out how awesome is this Multi-Device Keyboard

Foldable Wireless Keyboard

        ដោយមើលឃើញពីបញ្ហានេះហើយ ទើបថ្មីៗនេះ iClever បានបញ្ចេញនូវប្រភេទ Keyboard ជំនាន់ថ្មីរបស់ខ្លួន ដែលអ្នកគួរតែមាន សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ចង់ដឹងមានអ្វីប្លែក សូមមកធ្វើការស្វែងយល់ទាំងអស់គ្នា!

  ត្រូវបានផលិតចេញជាមួយនិងរូបរាងយ៉ាងទាន់សម័យ និងការរចនាម៉ូដដ៏ទាក់ទាញផងនោះ Keyboard iClever Foldale Wireless Keyboard IC-BK06 ដែលមានរាងស្តើង ទំហំត្រឹមតែ 0.39in ស្មើនឹង 0.990cm និងទំងន់ត្រឹមតែ 179g ប៉ុណ្ណោះ អាចបត់ដាក់ក្នុងហោប៉ាវ ឬកាបូប ស្រាលល្មម ងាយស្រួលក្នុងការទុកដាក់តាមខ្លួនបំផុត។ សម្រាប់ Bluetooth keyboardនេះផងដែរ អាចប្រើប្រាស់បានទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស សាកមួយពេញ អាចប្រើប្រាស់បានរហូតដល់ ៤០ម៉ោងឯណោះ។ ចំពោះ Operation System លោកអ្នក ក៏អាចប្រើបានយ៉ាងទូលំទូលាយជាមួយប្រព័ន្ធប្រតិបត្តិការ iOS, Android, Window បានយ៉ាងល្អ មិនថា Smart Phone, Tablet ឬប្រភេទ PC និងភ្ជាប់ជាមួយនិងបច្ចេកវិទ្យា Bluetooth ជំនាន់ចុងក្រោយ V5.1 ចម្ងាយពីឧបករណ៏ភ្ជាប់ប្រវែង១០ម៉ែត្រ សមត្ថភាពនៃការភ្ជាប់ខ្លាំងជាមុន និងលឿនជាងមុន ដែលសាកសមបំផុតក្នុងការប្រើប្រាស់ មិនថាអ្នក នៅហាងបាយ ហាងកាហ្វេ Mart អ្នកនៅតែរីករាយជាមួយនិងការងារគ្មានដែនកំណត់។

Foldable Wireless Keyboard

        សូមបញ្ជាក់ផងដែរថា Bluetooth Keyboard នេះជាផលិតផលអាមេរិក ម៉ាកល្បី iClever ដែលជាផលិតផលដែលមានគុណភាពខ្ពស់ ធានាការប្រើប្រាស់បានយូរអង្វែងទៀតផង។

  ជារួមមកក្នុងបរិបទជឿនលឿន ការប្រើប្រាស់ឧបករណ៏ជំនួយដូចជាប្រភេទ Keyboard ខាងលើពិតណាស់ វាបានចូលរួមចំនែកយ៉ាងច្រើនក្នុងការបង្កើនផលិតភាពការងារប្រចាំថ្ងៃរបស់លោកអ្នក ហើយអ្វីដែលពិសេសនៅលោកអ្នកក៏អាចរកជាវបានពីហាងស្រលាញ់ស្មាតស្ត័រ ទាំង៣សាខា ព្រមជាមួយនិងការធានាជាផ្លូវការ ១ឆ្នាំពេញពីស្រលាញ់ផងដែរ។ ត្រូវការប្រភេទ Bluetooth Keyboard ដែលមានគុណភាពល្អ ចូលមើល SROLANH App។ សូមអរគុណ!
Click here to check this Portable Keyboard