កំពូលPower Bank កំលាំងធំរបស់ Anker មួយនេះត្រូវបានផលិតជាពិសេស ដែលអ្នកមិនគួរមើលរំលង
ANKER PowerCore+ 26800 PD 45W with PowerPort Atom III 60W Speed Cambo

PowerCore+ 26800 - One of the Strongest Anker Powerbank

ក្នុងបរិបទនៃការរស់នៅ ទាន់សម័យដូចពេលបច្ចុប្បន្ននេះ អ្នកបានដឹងរួចមកហើយថាមានការងារជាច្រើន ដែលអ្នកត្រូវបំពេញជាប្រចាំថ្ងៃ ហើយចាំបាច់ត្រូវមានវត្តមាន នៃគ្រឿងអេឡិចត្រូនិច ក្នុងជួយសម្រួលដល់ការរស់នៅ ក៏ដូចជាការងាររបស់អ្នក កាន់តែរីកចំរើនជាលំដាប់ផងដែរ។

PowerCore+ 26800

            ក្រឡែក មកមើលឧបករណ៏ដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃដូចជា Smart Phone, Tablet, PC.. ជាឧបករណ៏ចាំបាច់បំផុត ដែលអ្នកមិនអាចខ្វះបានក្នុងការបំពេញការងារ និងការទំនាក់ទំនង ប្រចាំថ្ងៃ ហើយឧបករណ៏ទាំងនេះ ក៏ចាំបាច់បំផុតនូវឧបករណ៏ជំនួយក្នុងការសាកថ្ម​ មិនថាអ្នកត្រូវបំពេញការងារនៅ ទីណា ដំណើរកំសាន្ត ចូលហាងកាហ្វេនោះទេ គឺអ្នកត្រូវការជាចាំបាច់។ ការសាកថ្មភាគច្រើន អ្នកប្រើប្រាស់តែងតែ និយមប្រើនូវថ្មជំនួយ ឬជាភាសាបច្ចេកទេសហៅថា Power Bank ដែលអ្នកគួរតែមាន សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ តែដោយសារទីផ្សាសព្វថ្ងៃមានPower Bank ជាច្រើនកំពុងចរាចរណ៏ អាចនិងពិបាកក្នុងការសម្រេចចិត្តទិញ និងប្រើប្រាស់មិនដូចបំណង​ ប្រសិនអ្នកធ្វើការជ្រើសរើសមិនបានត្រឹមត្រូវនោះ។

PowerCore+ 26800

            ដូច្នេះហើយថ្ងៃនេះ ស្រលាញ់សូមមកធ្វើការណែនាំ នូវកំពូល Power Bank កម្លាំងធំបំផុតរបស់Anker ដែលអ្នកបានដឹងរួចមកហើយថា ផលិតផលនេះមានគុណភាពល្អ ប្រើធន់ ការរចនាម៉ូដយ៉ាងស្រស់ស្អាត ខ្មៅស្រិល ខុសប្លែកពីប្រេនដ៏ផ្សេងៗ។​ចំនុចពិសេសនៃ Power Bank នេះគឺ មានចំណុះថ្មធំបំផុតរហូតដល់ 26800mAh ភ្ជាប់មកជាមួយនូវដុំសាកដែលមានកម្លាំងបញ្ចេញ 60W និងខ្សែ USB-C to USB-C ចំនួន១ ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យា PD 45W ដែលមានសមត្ថភាពបញ្ចូលថ្មបានលឿន ពេញ១០០ភាគរយ សម្រាប់ Macbook 13-inch ត្រឹមតែ ដោយចំណាយពេលត្រឹមតែ2ម៉ោងប៉ុណ្ណោះ។ Power Bank នេះផងដែរមានរន្ធ USB-A ចំនួនពេលដែលអាចបញ្ចេញបានថាពេលដល់ទៅ 15W សម្រាប់មួយផតៗ(Port) និងរន្ធ PD អាចបញ្ចេញថាមពលបានដល់ទៅ 45Wឯណោះ។​ លើសពីនេះទៅទៅសម្រាប់ Power Bankនេះ មិនត្រឹមតែអាចសាកថ្មទូរស័ព្ទ, Tablet,PC ប៉ុណ្ណោះទេ អ្នកក៏អាចប្រើសម្រាប់សាក កាស Speaker បានទៀតផង។ ចំនែកវិមាត្រវិញ Power Bankនេះមានទំហំត្រឹមតែ 7.68 x 3.54 x 2.36 inches និងទំងន់ត្រឹមតែ 725gប៉ុណ្ណោះ។
What is Voltage Boost Technology?

PowerCore+ 26800

            គួរបញ្ជាក់ឲ្យកាន់តែសុីជម្រៅផងដែរថា Power Bank នេះជាផលិតផលរបស់អាមេរិក ប្រេដន៏ Anker ដែលត្រូវបានគេទទួលស្តាល់ជាសកល ជាផលិតផលមានស្តងដារខ្ពស់ និងទាំងត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ ដោយធ្វើការផ្តោតលើគុណតម្លៃ គុណភាពផលិតផលជាចម្បង និងគ្មានការCopyបន្ត។ 

           តាមរយះការបកស្រាយខាងលើ សម្រាប់ Power Bank មួយនេះពិតជាមានសមត្ថភាព គួរឲ្យចាប់អារម្មណ៏ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ មិនថាអ្នកនៅហាងបាយ ហាងកាហ្វេ កន្លែងការងារ មានតែ Power Bankមួយនេះ អ្នកច្បាស់ជាមិនរាំងស្ទុះការងារឡើយ។ អ្វីដែលពិសេសជាងនេះទៅទៀតលោកអ្នក ក៏អាចរកទិញ Power Bank នេះបាននៅហាងស្រលាញ់ស្មាតស្ត័រទាំង៣សាខា ព្រមទាំងមានការធានាជូនពេញ១ឆ្នាំផងដែរ។
Check this Portable Power Bank