ដុំសាកថ្មស៊េរីថ្មីរបស់ RavPower កម្លាំងបញ្ចេញធំបំផុត និងបំពាក់ដោយបច្ចេកវិទ្យា GAN(Gallium Nitride)ថែមទៀតផង
RAVPower PD Pioneer 120W 4 Ports Desktop Charger RP-PC146

New Strong RAVPower Charger - RAVPower PD Pioneer

ការវិវត្តន៏ចុងក្រោយនៃបច្ចេកវិទ្យាថ្មីៗនេះ បានជួយដល់ការរស់នៅកាន់តែប្រសើរឡើង តាមរយះការប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិច ដោយបានជួយដល់ការរស់នៅកាន់តែប្រសើរ និងការងារប្រចាំថ្ងៃ កាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ងាយជាងមុន លឿនជាងមុន និងកាន់តែមានទំនុកចិត្តជាងមុនទៀតផង។

ដោយឡែក តើអ្នកដឹងទេ ថាតើរាល់ថ្ងៃនេះ លោកអ្នកមានឧបករណ៏អ្វីខ្លះ ដែលអ្នកត្រូវប្រើប្រាស់ហើយត្រូវការសាកថ្មជាប្រចាំនោះ អាចជា Smart Phone, Tablet, PC... ជាដើមដែលឧបករណ៏ទាំងអស់នោះ មិនអាចប្រើរហូតដល់អស់ថ្មបានឡើយ ព្រោះអាចនិងធ្វើការងារ របស់អ្នកយឺតយ៉ាវ ខាតបង់ប្រាក់កាស ឬខកខាននៃការ ទំនាក់ទំនងចាំបាច់ណាមួយជាយថាហេតុ ដែលបណ្តាលមកពីការជ្រើសរើសនូវ គ្រឿងអេឡិចត្រូនិចក្នុងការប្រើប្រាស់មិនបានត្រឹមត្រូវ របស់លោកអ្នក។​

RAVPower PD Pioneer

           ដោយមើលឃើញពីបញ្ហាទាំងនេះហើយ ទើបថ្មីៗនេះ ក្រុមហ៊ុនយក្សមួយរបស់ RavPower បានបញ្ចេញនូវប្រភេទ ដុំសាកថ្មជំនាន់ចុងក្រោយរបស់ខ្លួន ក្នុងការបំពេញនូវតម្រូវការ សម្រាប់អ្នកប្រើប្រាស់ដែលមានសំភារះប្រើប្រាស់ប្រចាំថ្ងៃច្រើន និងត្រូវការប្រើប្រាស់រហ័ស មិនរង់ចាំការសាកថ្មយូរ និងធានាបាននូវសុវត្តិភាពខ្ពស់ក្នុងការប្រើប្រាស់ ប្រចាំថ្ងៃ គ្មានហានីយភ័យ សន្សំសំចៃ លឿនទាន់ចិត្ត និងមានទំនុកចិត្តខ្ពស់ ហើយអ្វីដែល និងលើក យកមកបង្ហាញនេះ គឺដុំសាក RAVPower PD Pioneer 120W 4 Ports Desktop Charger RP-PC146 ដែលជាប្រភេទដុំសាកជំនាន់ចុងក្រោយរបស់​ RavPower ចង់ដឹងថា តើដុំសាកនេះមាន អ្វីពិសេស តោះ! ស្វែងយល់ទាំងអស់គ្នា!

            ត្រូវបានផលិតចេញមកយ៉ាងយកចិត្តទុកដាក់ កំពូលដុំសាកថ្មជំនាន់ថ្មីមួយរបស់
RavPower ត្រូវបានរចនាឡើងជាមួយនិង រូបរាងយ៉ាងស្រស់ស្អាត ទាក់ទាញ តូចល្មម តែសម្មត្ថភាពមិនធម្មតាឡើយ។ ត្រូវបានបំពាក់ដោយរន្ធសាកសរុបចំនួន៤ ក្នុងនោះមានរន្ធ PD ចំនួន ២ និងរន្ធ USB-A ចំនួន២ ដែលមានសម្មត្ថភាពបញ្ចេញកម្លាំងថាមពលបានរហូតដល់ 120W(Max)ឯណោះ ព្រមទាំងមានភ្ជាប់មកជាមួយនូវខ្សែសាក Type-C to Type-C ចំនួន១ផងដែរ។ អ្វីដែលពិសេសជានេះទៅទៀតដុំសាកនេះ ត្រូវបានបំពាក់នូវបន្ទុះឈីប (Chip) GAN(Gallium Nitride) ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញដល់ការសាកថ្មរបស់អ្នកកាន់តែលឿនទ្វេរដង ជួយទប់ស្កាត់ពីការឡើងកំដៅ នៅពេលដែលអ្នកធ្វើការសាកថ្ម ឧបករណ៏ច្រើនក្នុងពេលតែមួយ ដោយធានាបាននូវសុវត្តិភាពខ្ពស់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកទៀតផង។ចំនែកឯ ការសាកថ្មវិញ ប្រសិនលោកអ្នកធ្វើការសាកថ្មមួយពេញ (100%) សម្រាប់ Macbook Pro 15.4inches លោកអ្នកប្រើពេលតែ ២ម៉ោងប៉ុណ្ណោះ និងអាចសាក 2កុំព្យូទ័រ(PC) ក្នុងពេលតែមួយបាន ឬអាចសាកបាន 4Devices ក្នុងពេលតែមួយបាន ដោយគ្មានបញ្ហា និងគ្មានហានីភ័យឡើយ។ រីឯទំហំរបស់ វិញត្រឹមតែ 3.3x 1.8 x 1.8 inches និងទំងន់តែជាង 300grame ប៉ុណ្ណោះ តូចងាយស្រួលក្នុងការប្រើប្រាស់ និងទុកដាក់តាមខ្លួនបំផុត។

What is PD Technology?

RAVPower PD Pioneer

            តាមការសម្រាយខាងលើ សម្រាប់ដុំសាកនេះ ពិតជាផ្តល់នូវភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក ដែលមានឧបករណ៏ប្រើប្រាស់ប្រចាំថ្ងៃច្រើន ដោយប្រភេទដុំសាកនេះបានផ្តល់នូវកំលាំងសាកធំបំផុតរហូតដល់ 120W សាកលឿន រហ័សទាន់ចិត្ត និងផ្តល់នូវសុវត្តិភាពខ្ពស់ ងាយទុកដាក់ ងាយយកតាមខ្លួន ហើយលោកអ្នកក៏អាចរកជាវនូវប្រភេទដុំសាកនេះបាន នៅហាងស្រលាញ់ស្មាតស្ត័រ ទាំង៣សាខា ព្រមទាំងមានការធានាត្រឹមត្រូវរយះពេល ១ឆ្នាំពេញពីស្រលាញ់ផងដែរ។ ចង់បានផលិតផលល្អ និងគុណភាពល្អ កុំភ្លេច SROLANH App។ អរគុណ!
Read here to understand more about Roav SmartCharger