វ៉ែនតាដែលសាកសមបំផុតសម្រាប់ការជិះកង់ និងការធ្វើដំណើរ Trip ដែលអ្នកគួរតែមានវា
SoundPeats Frames S

SoundPeats Frames S Glasses Speaker

តម្រូវការឥតឈប់ឈររបស់អ្នកប្រើប្រាស់ដែលជាហេតុផលមួយជម្រុញឲ្យមានការផលិតនូវគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទដែលអាចឆ្លើយតបបានទាន់ពេលវេលាជាមួយនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ យើងដឹងស្រាប់ហើយ ថាប្រភេទទាំងនេះ ត្រូវបានចរាចរណ៏ ដាក់លក់ជាច្រើននៅលើទីផ្សារទូរទាំងពិភពលោកដែលមាន ភាពល្បីល្បាញខ្លាំង។
​              ពេលបច្ចុប្បន្នបច្ចេកវិទ្យាទំនើបៗជាច្រើនត្រូវបានបំពាក់នៅលើឧបករណ៍អេឡិចត្រូនិច និងមានលក្ខណៈពិសេសទៅតាមប្រភេទនីមួយៗដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានទំនោរទៅតាមតម្រូវការរបស់ខ្លួន។ បើអ្នកក្រឡែកពីការធ្វើដំណើរ(Trip)មិនថាការជិះកង់ ឬម៉ូតូនោះទេ វាជារឿងដែលកំពុងតែ ពេញនិយមបំផុត ហើយដំណើរកំសាន្តរបស់មនុស្សម្នា ភាគច្រើនអាចនៅថ្ងៃដែលពួកគេទំនេរពីការងារ ឬពីការរកស៊ី អាចនៅថ្ងៃចុងសប្តាហ៍ជាដើម។ មុននឹងឈានទៅដល់ការធ្វើ Trip របស់ពួកគេ អ្វីដែលត្រូវរៀបចំ អាចជាកាសសម្រាប់ស្តាប់ តន្រ្តី ជាពិសេសគឺវ៉ែនតា សម្រាប់ពាក់ការពារភ្នែក ការហ៊ុយធូលីដីចូលភ្នែក និងការពារពីការចាំងប៉ះរបស់ពន្លឺព្រះអាទិត្យ ឬមានសម្ភារៈផ្សេងៗ ទៀតទៅតាមតម្រូវការជាក់ស្តែងរបស់ពួកគេ។

SoundPeats Frames S

            ដោយសង្កេតឃើញពីតម្រូវការទាំងនេះ Manufacturer ដែលមានឈ្មោះ ថា SoundPeats បានផលិតនូវ ឧបករណ៍ ឆ្លាតវៃមួយដែលអាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ឲ្យកាន់តែមានភាពស្រួលជាងមុន និងចំណេញទាំងថវិកាផងដែរ។លោកអ្នកច្បាស់ជាចង់ដឹងហើយមែនទេថាឧបករណ៍ឆ្លាតវៃមួយនេះជាប្រភេទអ្វី? មានអត្ថប្រយោជន៍អ្វី? ទោះបីជាអ្នកមិនធ្លាប់ប្រើវាពីមុនមកក៏ដោយតែអ្នកអាចមកស្គាល់វាបានតាមរយៈ អត្ថបទ មួយនេះ។

          ពិតណាស់ឧបករណ៍ឆ្លាតវៃនេះមានឈ្មោះថា​ SoundPeats Frames S  ដែលវាគឺជាប្រភេទវ៉ែនតា ឆ្លាតវៃជំនាន់ចុងក្រោយរបស់ SoundPeats ផ្តល់បទពិសោធន៍ថ្មីក្នុងការស្តាប់តន្រ្តី ដែលត្រូវបានរចនាឡើងភ្ជាប់មកជាមួយនូវប្រភេទ Speaker អាចភ្ជាប់ (Connect)ជាមួយទូរស័ព្ទដើម្បីស្តាប់ចម្រៀងបាន។ ហើយ មិនតែប៉ុណ្ណោះ អ្នកក៏អាចនិយាយទូរស័ព្ទបានផងដែរ។ រយៈពេលប្រើប្រាស់អាចបានប្រហែល 5ម៉ោង អាស្រ័យលើការប្រើប្រាស់ក្នុងកម្រិតសម្លេង៥០%ជាដើម។ មួយវិញទៀត វ៉ែនតាមួយនេះ មានសម្មត្ថភាពអាចការពារភ្នែក ពីការហ៊ុយធូលីដីចូល ការពារភ្នែក ពីការចាំងប៉ះ នៃពន្លឺព្រះអាទិត្យបានយ៉ាងល្អ។ ចំណែកទំងន់របស់វា វិញ មានទម្ងន់ត្រឹមតែ 9.7g និងទំហំ 2.54 2.54 2.54mm តែប៉ុណ្ណោះ។ ប្រភេទវ៉ែនតានេះ ផងដែរ បានរចនាឡើងមាន ភាពស្រស់ស្អាត ទំនើបទាន់សម័យ ងាយស្រួលក្នុងការប្រើប្រាស់បំផុត។ ចំណែក កញ្ចក់របស់វានៅពេលដែលយើងយកដៃ ទៅប៉ះ វាមិនបណ្តាលឲ្យប្រឡាក់ប្រតាកខ្លាំងឡើយ គឹអាចមានស្នាមបន្តិចបន្តួច នៅលើវា តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត សម្រាប់វ៉ែនតានេះផងដែរក៏មានកម្រិតការពារទឹកIPX5 ដែលអាចការពារបានពីការបែកញើសឬការបាច សាចទឹក បានយ៉ាងល្អទៀតផង។
Why you should know about the Qualcomm Technology ?

SoundPeats Frames S

            គួរបញ្ជាក់ផងដែរថាផលិតផលម៉ាក SoundPeats ជាBrandមួយមានភាពល្បីល្បាញ និងជាផលិត ផលមាន គុណភាព ស្តង់ដាខ្ពស់ ប្រើធន់ រួមជាមួយនឹងការធានាជូនយ៉ាងត្រឹមត្រូវ។

          សរុបមកវាពិតជាងាយស្រួលប្រើប្រាស់និងបានរចនាឡើងរំលេចដោយភាពស្រស់ស្អាតមានភាពទាក់ទាញអ្វីដែលកាន់តែពិសេសនោះគឹចំណេញមែនទែនលោកអ្នកចំណាយតែម្តងទទួលបានគុណប្រយោជន៍ដល់ទៅ ៣ឯណោះ ទី១ គឺជាវ៉ែនតា ដែលអាចការពារភ្នែកបានយ៉ាងល្អកាំរស្មីពន្លឺព្រះអាទិត្យ ទី២ ជាប្រភេទ Speaker ស្តាប់ចម្រៀងបាន និងទី៣អាចធ្វើការភ្ជាប់ជាមួយនិងទូរស័ព្ទ ក្នុងការសន្ទនាបានទៀតផងដោយមិនចាំបាច់ត្រូវខាតពេលក្នុងការលើកទូរស័ព្ទពេលមានការខលចូល។ អ្វីដែលពិសេសជាងនេះទៅទៀតលោកអ្នកក៏អាចរកជាវបាន នូវវ៉ែនតាប្រភេទនេះនៅហាងស្រលាញ់ស្មាតស្ត័រ ទាំង៣ សាខា ព្រមទាំងមានការធានាជាផ្លូវការជូន1ឆ្នាំពេញផងដែរ។

Why does everyone like Tronsmart T6 MAX?