កាសជំនាន់ចុងក្រោយរបស់ Tronsmart មានសម្មត្ថភាពមិនធម្មតា
TRONSMART Apollo Air Stereo Plus Hybrid ANC

TRONSMART Apollo Air Stereo Plus Hybrid ANC - Review

ការស្តាប់ចម្រៀងជារឿងមួយ ដែលរាល់ថ្ងៃមនុស្សភាគច្រើនមិនអាចអត់បាន។ ក្នុងការស្តាប់ចម្រៀងត្រូវបានអ្នកប្រើប្រាស់យកកាស មកធ្វើជាឧបករណ៏ជំនួយយ៉ាងសំខាន់ក្នុងការស្តាប់តន្ត្រី និងការកំសាន្តផ្សេងៗ ដែលនេះជារឿងមួយដ៏ល្អបំផុត ព្រោះការកំសាន្តដែលមានសម្លេង ប្រើកាសក្នុងការស្តាប់ មិនបានរំខានដល់អ្នកដែលនៅជុំវិញខ្លួនអ្នកឡើយ។ ម្យ៉ាងវិញទៀត ការប្រើកាស មិនថានៅកន្លែងការងារ ទីសាធារណះ កន្លែងប្រជុំជន ដែលមានបរិយាកាសអ៊ូរអរយ៉ាងណាក៏ដោយ ក៏ការស្តាប់តន្រ្តីរបស់លោកអ្នកនៅតែពិរោះ គ្មានការរំខានឡើយ។

ក្នុងពេលបច្ចុប្បន្ននេះ មានប្រភេទកាស ច្រើនម៉ូដណាស់ ដែលកំពុងលក់ក្នុងទីផ្សារ ប្រសិនជាការជ្រើសរើសកាសមកប្រើប្រាស់មិនបានត្រឹមត្រូវទេ អាចនិងឲ្យអ្នកខាតបង់ប្រាក់កាស ពេលវេលាជាដើម។ ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នា មិនចង់ចំណាយខុសក្នុងការជ្រើសរើសប្រភេទកាស មកប្រើប្រាស់នោះទេ ដូច្នេះហើយ ថ្ងៃនេះ ស្រលាញ់សូមធ្វើការណែនាំប្រភេទកាសថ្មីស្រឡាងមួយរបស់ Tronsmart ម៉ាក TRONSMART Apollo Air Stereo Plus Hybrid ANC ដែលជាកាសស៊េរីថ្មីចុងក្រោយមួយរបស់​ Tronsmart ដែលកំពុងពេញនិយម និងចាប់អារម្មណ៏ច្រើនពីសំណាក់អ្នកប្រើប្រាស់ និងរូបរាងរបស់វា

Tronsmart Apollo Air Stereo Plus Hybrid ANC

Technology: Hybrid ANC noise cancellation, Stereo plus sound,cVc 8.0 noise reduction

TRONSMART Apollo Air Stereo Plus
Playing Time: 5 Hours on a Single Charge, 20 Hours with Charging Case

 ជាការពិតណាស់ កាសនេះមានសម្មត្ថភាពសាកម្តង អាចកំដរអ្នកបាន ៥ម៉ោងនិង ២០ម៉ោងជាមួយនិងប្រអប់សាកថ្មរបស់វាផងដែរ។ មួយវិញទៀតរយះពេលសាកថ្មមួយពេញប្រើពេលត្រឹមតែ ២ម៉ោងជាងប៉ុណ្ណោះ បើនិយាយពីសម្លេងបុកងំល្អមែនទែន (Stereo plus sound) មានMicសម្លេងចំនួន 6គ្រាប់ ដែលធ្វើការការសន្ទនា និងស្តាប់ចំរៀង បានច្បាស់ល្អ។ រឹតតែពិសេសជាងនេះទៅទៀត កាសនេះ មានបំពាក់ដោយបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត (Hybrid ANC noise cancellation & CVC 8.0 noise reduction) និងមានកម្រឹតការពារទឹក IP45 មិនបារម្មណ៏ពេលលេងកីឡាហាត់ប្រាណត្រូវញើសទទឹកជាដើម។ លើសពីនេះទៅទៀត រូបរាងកាសនេះ ត្រូវបានរចនាឡើង គួរជាទីទាក់ទាញបំផុតសម្រាប់យុវវ័យសម័យថ្មី មានភាពស្រស់ស្អាត ពណ៏ខ្មៅរលោងព្រិលតែម្តង ដែលរាល់ប្រតិ្តបត្តិការ កាសនេះត្រូវបានដំណើរការដោយការបញ្ជាប៉ះ(Touch) ចំណែកឯទំហំវិញត្រឹម 6 x 3 x 3.7 cm មានទំងន់តែ40 ក្រាម(ភ្ជាប់និងប្រអប់កាស)។
Click here to read a full review of TRONSMART Apollo Bold Hybrid ANC & aptX - Review

Support Your Daily Activities 

Better Life with Stereo Plus Sound, IP45(Water & Dust Resistance)

TRONSMART Apollo Air Stereo Plus
No Meter Where You Go, Keep and silent for Romantic Music and other Entertainment 

         ផលិតផលម៉ាក Tronsmart ជាម៉ាក មួយដែលល្បីមានទទួលការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ជាច្រើននៅប្រទេសកម្ពុជាយើង ដែលទទួលស្គាល់ថា ជាផលិតផលមានគុណភាពខ្ពស់ ស្តង់ដាខ្ពស់ សម្លេងបុកបាសពិរោះល្អ មិនថាការប្រើប្រាស់ក្នុងការសន្ទនា ឬ ស្តាប់ ចម្រៀងនោះទេ ព្រោះមាន Mic ដល់ទៅ 6គ្រាប់ ផ្តល់នូវសម្លេងច្បាស់ល្អ មិនថាការសន្ទនា ឬស្តាប់ចម្រៀងឡើយ និងមានចំនុចពិសេសជាច្រើន ដែលអ្នកប្រើប្រាស់ត្រូវដឹង ហើយប្រើប្រាស់ដោយទំនុកចិត្ត និងមិនខកបំណងឡើយ។​

        គួរបញ្ជាក់ផងដែរថា កាសប្រភេទនេះ ពិតជាផ្តល់គុណប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ហើយមានតម្លៃសមរម្យ ដែលលោកអ្នកប្រើប្រាស់ គួរសាកល្បងក្នុងការប្រើប្រាស់ ប្រកបដោយភាពឆ្លាតវៃ ក្នុងការជ្រើសរើសប្រភេទកាសនេះ ក្នុងការកំសាន្តប្រចាំថ្ងៃរបស់ខ្លួន។​ អ្វីដែលពិសេសជាងនេះទៀត គឺលោកអ្នកក៏ អាចរកជាវបាននៅហាងស្រលាញ់ទាំង៣សាខាបាន ព្រមទាំងមានការធានាជូនជាផ្លូវការពីហាងស្រលាញ់ស្មាតស្ត័រ ១ឆ្នាំពេញផងដែរ។
Click to Understanding more about the Bluetooth Technology