តើហេតុអ្វីត្រូវយល់ដឹងពី Qualcomm Technology ?
Qualcomm Quick Charge Technology

What to know about Qualcomm Quick Charge Technology?

          លោកអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចមួយចំនួនដឹងរួចមកហើយថា ប្រភេទដុំសាកថ្ម និង Power Bank មួយចំនួនមានបំពាក់ដោយបច្ចេកវិទ្យា Qualcomm Quick Charger តើលោកអ្នកប្រើប្រាស់មានដឹងទេ ថាបច្ចេកវិទ្យានេះមានអត្ថប្រយោជន៏អ្វីខ្លះ សម្រាប់ការសាកថ្មទូរស័ព្ទរបស់លោកអ្នកប្រចាំថ្ងៃនេះតោះ! មកស្វែងយល់ទាំងអស់គ្នា ឲ្យកាន់តែស៊ីជម្រៅបន្ថែម។

Qualcomm Quick Charge
            Qualcomm Quick Charge Technology ជាបច្ចេកវិទ្យាបញ្ជូនថាមពលធំបំផុតតាមដែលអាចធ្វើទៅបានបញ្ជូនទៅឧបករណ៍ដែលមានបំពាក់បន្ទុះ Chip Snapdragon។ Qualcomm Quick Charge ជាបច្ចេកវិទ្យា ដែលមាននៅក្នុងឧបរកណ៍ ប្រើប្រព័ន្ធប្រតិបត្តការរបស់ Android តែប៉ុណ្ណោះធ្វើឲ្យការសាកថ្មសាកបានកាន់តែលឿនខ្លាំង ពី0% ដល់ 80% ចំណាយពេលត្រឹមតែ 35នាទីប៉ុណ្ណោះ។ វាត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនយក្ស  Qualcomm Corporation និងត្រូវបានដាក់ឲ្យប្រើប្រាស់ទូទៅ ជាសាធារណៈនៅឆ្នាំ2013។ បច្ចេកវិទ្យា Qualcomm Quick Charge ត្រូវបានបែងចែកជា៣ជំនាន់មកដល់បច្ចុប្បន្ននេះ រួមមានដូចជា Qualcomm Quick Charge 1.0, 2.0, 3.0, 4.0 ហើយត្រូវបានបែងចែក និងអត្ថន័យដូចខាងក្រោម:

Qualcomm Quick Charge

Qualcomm® Quick Charge technology powers your devices faster than conventional charging, allowing you to spend less time connected to outlets

Qualcomm Quick Charge
Quick Charge is a proprietary technology that allows for the charging of battery-powered devices, primarily mobile phones.

· Qualcomm Quick Charge 1.0: មានសមត្ថភាពបញ្ចូលថ្មបានលឿនជាងការសាកធម្មតារហូតដល់40%និងអាចបញ្ចេញថាមពលធំបំផុត 10W
· Qualcomm Quick Charge 2.0: 
មានសមត្ថភាពបញ្ចូលថ្មបានលឿនជាងការសាកធម្មតារហូតដល់75%និងអាចបញ្ចេញថាមពលធំបំផុត 18W
· Qualcomm Quick Charge 3.0: 
មានសមត្ថភាពបញ្ចូលថ្មលឿនជាង   ការសាក  Qualcomm Quick Charge 2.0 10% និងបញ្ចេញថាមពលធំបំផុត 18W
· Qualcomm Quick Charge 4.0: 
មានសមត្ថភាពបញ្ចូលថ្មបានលឿជាង Qualcomm Quick Charge 3.0 ប្រហែល 20% ជួយកាត់បន្ថយការឡើងកម្តៅបញ្ចេញថាមពលចន្លោះពី 18W ទៅ 28W 
· Qualcomm Quick Charge 4+ (USB PD): 
មានសមត្ថភាពបញ្ចូលថ្មបានលឿនជាង   Qualcomm Quick Charge 4.0 ប្រហែល15% ជួយកាត់បន្ថយការឡើងកម្តៅបញ្ចេញ ថាមពលធំរហូតដល់ 28W 
· Qualcomm Quick Charge 4.0 
និង Qualcomm Quick Charge 4+ ខុសគ្នាត្រង់ Qualcomm Quick Charge 4+ អាចកាត់បន្ថយកម្តៅបានច្រើនជាង និងបំពាក់ការ ការពារខ្ពស់ជាង Qualcomm Quick Charge 4.0 
Click here to Understand more about the Bluetooth Technology

Qualcomm Quick Charge

           សរុបមក បច្ចេកវិទ្យា Qualcomm Quick Charge មាននាទីយ៉ាងសំខាន់ក្នុងការបញ្ជូនថាមពល និងទប់ថាមពល នៃឧបករណ៏ទទួលមិនឲ្យលើសថាមពល ដែលនាំឲ្យមានការផ្ទុះ និងហានីយភ័យផ្សេងៗ ដែលជួយដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត និងចំនេញច្រើនពីការប្រើប្រាស់ទៀតផង។
Check to know What is GAN (Gallium Nitride)?